(ភ្នំពេញ)៖ កំពូលឌីជេ សិចស៊ីដ៏ល្បីលំដាប់ពិភពលោក នៅក្នុងប្រទេសជប៉ុន នាង Tiara នឹងបង្ហាញវត្តមាន​​នៅកម្ពុជា ជាលើកដំបូង នៅក្នុងក្លឹប​ Zeus Club នៃមជ្ឈមណ្ឌលកំសាន្ត រ៉ក់ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦នេះ ដែលជាព្រឹត្តិការណ៍​ដ៏កម្រ និងតែមួយគត់ នៅក្នុងប្រទេសកម្ពុជា ដើម្បីផ្ដល់ជូននូវការសប្បាយរីករាយ គ្មាន​ដែនកំណត់ ជាមួយនឹងវត្តមានឌីជេ លំដាប់ពិភពលោក​។

លោក Checo អ្នកគ្រប់គ្រងទីផ្សារ ប្រចាំនៅ Rock Entertainment បានបញ្ជាក់ថា «ជាការពិត ​Zeus Club តែងតែនាំឌីជេល្បីៗ លំដាប់ពិភពលោក មកសម្ដែងនៅក្នុងប្រទេសកម្ពុជា ព្រោះក្លឹបនេះ ធ្លាប់មានការ​​ប្រកួតប្រជែងឌីជេ ជាលើកដំបូង នៅក្នុងប្រទេសផងដែរ។ នៅថ្ងៃទី១៤ ខែតុលា នេះ Zeus Club ​នឹងនាំយកវត្តមាន របស់កំពូលឌីជេ ដ៏ល្បីនៅក្នុង​​ប្រទេសជប៉ុន និងមានសម្រស់ស្រស់ស្អាត សិចស៊ី នាង Tiara មកសម្ដែង​ជាលើកដំបូង ដើម្បីជាចំណីអារម្មណ៍មួយថ្មី ប្លែកភ្នែក ដល់អ្នកចូលរួមទស្សនា»

លោកបញ្ជាក់ថា «ការនាំយកឌីជេ​ដ៏ស្រស់ស្អាត សិចស៊ី លំដាប់ពិភពលោក នាង Tiara មកសម្ដែងនៅពេលនេះ គឺក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយវិស័យឌីជេ នៅក្នុងប្រទេសកម្ពុជា ឲ្យកាន់តែទូលំទូលាយ និងក្នុងន័យ​ដើម្បីទាក់ទាញ អ្នកទស្សនាឲ្យកាន់តែច្រើន មកស្គាល់​ Zeus Club បង្កើនការសប្បាយរីករាយ ប្លែកអារម្មណ៍ ជាមួយនឹងទេពកោសល្យ​ដ៏ប៉ិនប្រសព្វ ក្នុងជំនាញឌីជេ ខ្នាតអន្តរជាតិ។ ការតុបតែងខ្លួនរបស់ ឌីជេ Tiara គឺពិតជាមានភាពទាក់ទាញខ្លាំង ព្រោះនាងជាតារាលំដាប់ពិភពលោក ជាពិសេស​គឺទេពកោសល្យ នៃការចាក់ភ្លេង​របស់នាង»

ដោយឡែក​ លោក Raindy ប្រធានគ្រប់គ្រងទីផ្សារ នៅក្នុងមជ្ឈមណ្ឌលកំសាន្ត រ៉ក់ ក៏ដូចជា Zeus Club និងជាជំនួយការ​អ្នកឧកញ៉ា គិត ធៀង បានថ្លែងបញ្ជាក់ថា «សម្រាប់ Rock Entertainment តែងតែនាំមកជូនលោកអ្នក នូវអ្វីថ្មី និងប្លែកជានិច្ច ជាពិសេស គឺ​វិស័យឌីជេ​នៅកម្ពុជា ពីព្រោះថា Rock ធ្លាប់បានរៀបចំព្រឹត្តិការណ៍ ប្រកួតពានរង្វាន់ ឌីជេ ប្រចាំ​ប្រទេសរួចមកហើយ។ ការនាំ ឌីជេ Tiara មកពីប្រទេសជប៉ុន មកលេងកំសាន្តនៅក្នុង Zeus Club នេះ គឺក្នុងន័យ​ចង់ឲ្យអតិថិជនប្លែកភ្នែក និងបានរាំលេងកំសាន្តចង្វាក់ភ្លេងថ្មីៗ ស្គាល់ពី Zeus Club កាន់តែច្បាស់ និងការកំសាន្តដ៏សម្បូរបែប ជាច្រើនទៀត»

សូមបញ្ជាក់ថា នៅក្នុងកម្មវិធីសម្ដែង ​របស់កំពូលឌីជេ នាង Tiara នៅថ្ងៃទី១៤ ខែតុលានេះ សម្រាប់ Zeus Club ក៏មានការ​ថែមជូនយ៉ាង ពិសេស​ដល់អតិថិជន ដែល​បានមកចូលរួមទស្សនា កំសាន្តសប្បាយក្នុងរាត្រីនេះ ជាមួយនឹងការចាប់រង្វាន់ ជាទូរស័ព្ទ iPhone ស៊េរីថ្មី និងរង្វាន់ Speaker Wireless ជាច្រើនរង្វាន់ទៀត។ ជាមួយគ្នានេះ Zeus Club ក៏នឹងត្រៀមរៀបចំព្រឹត្តិការណ៍ ពិសេសមួយទៀត គឺពិធីបុណ្យ Halloween នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ខាងមុខនេះ​ ដោយនាំមកនូវទិដ្ឋភាពប្លែក ចម្លែកអារម្មណ៍ដល់អ្នកចូលរួមជាច្រើនទៀត៕

លោក Checo អ្នកគ្រប់គ្រងទីផ្សារ ប្រចាំនៅ Rock Entertainment