(ភ្នំពេញ)៖ បច្ចុប្បន្នដោយសាការលូតលាស់ ផ្នែកសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា បានធ្វើឲ្យមានកំណើន នៃភាពរីកចម្រើន ស្ទើរគ្រប់វិស័យ ពិសេសជាងគេ គឺវិស័យហិរញ្ញវត្ថុ និងធនាគារ បើតាមតួលេខនៅឆ្នាំ២០១៥ និងដើមឆ្នាំ២០១៦នេះ។
អ្នកជំនាញដែលធ្វើការងារ ក្នុងវិស័យនេះតែងតែនិយាយអំពីកម្មវិធីសិក្សា ACCA និង CAT ដែលខ្លួនបានសិក្សាទៅកាន់មហាជន ក៏ប៉ុន្តែមនុស្សម្នាជាទូទៅ ប្រហែលជាមិនស្គាល់អ្វីជា ACCA និង CAT នោះទេ។
ACCA និង CAT ជាកម្មវិធីសិក្សាផ្នែកគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្មដែលបានបង្កើតឡើងដោយស្ថាប័ន ACCA (The Association of Chartered Certified Accountants) នៅចក្រភពអង់គ្លេសកាលពី១១២ឆ្នាំមុន ដោយមានសិស្ស និស្សិតជាង៤៥៥.០០០នាក់ បាននិង កំពុងសិក្សានៅលើ១៨១ ប្រទេសជុំវិញសាកលលោក។
ដោយឡែកកម្ពុជាវិញ មានសិស្សានុសិស្ស និស្សិត និងមហាជនមួយចំនួនធំ នៅទីក្រុងភ្នំពេញបានស្គាល់កម្មវិធីសិក្សានេះតាំងពី ១២ឆ្នាំមុន តាមរយៈសាលា CamEd Business School បាននាំយកមកបណ្តុះបណ្តាល ហើយក៏បានទទួលសិទ្ធជាដៃគូបណ្តុះបណ្តាល ចំណាត់ថ្នាក់ល្អជាងគេ (ACCA Platinum Approved Learning Partner) តែមួយគត់នៅកម្ពុជា ហើយថែមទាំងបានការទទួលស្គាល់ គុណភាពពីក្រសួងអប់រំ យុវជននិងកីឡាថែមទៀតផង។
មានសិស្សនិស្សិតជាង៣០០០នាក់បានក្លាយជាអ្នកជំនាញផ្នែកគណនេយ្យហិរញ្ញវត្ថុ និងសវនកម្មនៅតាមស្ថាប័នរដ្ឋ និងឯកជន ដោយសារកម្មវិធីសិក្សាACCA និងCATនេះ ហើយក៏ជាមូលហេតុ ដែលអ្នកជំនាញទាំងនោះតែងតែនិយាយ និងលើកសរសើរ អំពីជំនាញនេះផងដែរ។
ដោយសារទំនុកចិត្ត គុណភាពនៃការអប់រំ សាស្ត្រាចារ្យ បរិកា្ខរ និងកម្មវិធីសិក្សាស្តង់ដារអន្តរជាតិបានធ្វើអោយសិស្សនិស្សិតបុគ្គលិក ឯកជន និងមន្រ្តីរាជការសាធារណៈជាច្រើនបានសម្រេចចិត្តសិក្សាជាមួយសាលា CamEd Business School។
ក្រៅពីកម្មវិធីសិក្សា ACCA (Association of Chartered Certified Accountants) និង CAT (Certified Accounting Technician), សាលា CamEd Business School ក៏មានការបណ្តុះបណ្តាលជំនាញផ្សេងទៀត ដូចជាវគ្គពន្ធដារ(Diploma in Cambodian Tax) វគ្គច្បាប់ ពាណិជ្ជកម្ម (Cambodian Business Law) ហើយជាពិសេសនោះ គឺថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ បូកបន្ថែមជាមួយ សញ្ញាបត្រ CAT (Certified Accounting Technician) ដែលសិស្សនិស្សិតអាចទទួលបានសញ្ញាបត្រពីរក្នុងពេលតែមួយបន្ទាប់ពីបញ្ចប់ ការសិក្សា។
ដូចនេះប្អូនៗសិស្សនិសិ្សត និយោជក និងនិយោជិកទាំងអស់គ្នា ដែលមានបំណងចង់ក្លាយជាអ្នកជំនាញគណនេយ្យ ហិរញ្ញវត្ថុ ធនាគារ ពន្ធដារ និងសវនកម្ម អាចចុះឈ្មោះដោយមិនគិតថ្លៃតាមរយៈ www.cam-ed.com និងសម្រាប់ពត៌មានលម្អិតសូមទំនាក់ទំនង 023 986 522 / 960 / 961 / លេខទូរស័ព្ទដៃ 012 618 988 ឬតាមរយៈអ៊ីមែល [email protected] ៕