(បាគូ-អាសែបៃហ្សង់)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបជាមួយលោក Marcos Neto ជំនួយការអគ្គលេខាធិការនៃ UNDP នៅសន្និសីទបណ្តាភាគីលើកទី២៩ UNFCCC នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នាទីក្រុងបាគូ ប្រទេសអាសែបៃហ្សង់។
នាឱកាសនោះដែរ លោករដ្ឋមន្ត្រីបានលើកឡើងថា UNDP គឺជាដៃគូដែមិនអាចខ្វះបានសម្រាប់កម្ពុជា ក្នុងការអភិវឌ្ឍជាពិសេសកិច្ចការពារបរិស្ថាន ធនធានធម្មជាតិ និងការបង្កើនជីវភាពរបស់សហគមន៍មូលដ្ឋាន។
លោករដ្ឋមន្ត្រីបានលើកថាកម្ពុជា បានរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងវិស័យអទិភាពក្នុងការឆ្លើយតប ការប្រែប្រួលអាកាសធាតុ ក្រសួងបរិស្ថានបាន និងកំពុងអនុវត្តនូវយុទ្ធសាស្ត្រចក្រា វិស័យបរិស្ថាន ដោយផ្តោតលើក «ភាពស្អាត ភាពបៃតង និងចីរភាព» និងបានរៀបចំគំនិតផ្តួចផ្តើម ដើម្បីចីរភាពបរិស្ថាននៅទន្លេសាប និងត្រៀមខ្លួនដើម្បីការធ្វើពានិជ្ជកម្មឥណទានកាបូន ដោយកម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ នូវវិធានប្រតិបត្តនៃមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ និងរៀបចំរបាយការណ៍រួមចំណែកជាតិ NDC3.0។
លោក Marcos Neto បានកោតសរសើរនូវលទ្ធផលសម្រេចជោគជ័យ ក្នុងការងារការពារធនធានធម្មជាតិ និងកិច្ចការពារបរិស្ថាន UNDP បាននឹងកំពុងសិក្សាលទ្ធភាពនៃការរៀបចំគម្រោងជាច្រើននៅសម្រាបមូលនិធិអាកាសធាតុបៃតង GCF និង Forest Fund Facility តាមរយៈកម្មវិធីផ្អែកលើលទ្ធផល (RBP) និងUNDP នឹងចូលរួមគាំទ្រក្នុងការរៀបចំរបាយការណ៍ រួមចំណែកជាតិ NDC3.0 របស់កម្ពុជាផងដែរ៕