(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញសំណេះសំណាលជាមួយយោធិន ចូលសោធននិវត្តន៍ ឆ្នាំ២០២៤ ក្នុងឱកាសអបអរសាទររំលឹកខួបលើកទី៧១ ទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ និងទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៤)។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានថ្លែងពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលពេលកន្លងមកយកកម្លាំងកាយចិត្តមិនថាយប់ថ្ងៃ ខិតខំបំពេញកិច្ចការងារបម្រើការពារសន្តិសុខ សុវត្ថិភាព ជូនជាតិមាតុភូមិយើង ទាងនេះគឺសុទ្ធតែតម្លឌមិនអាចកាត់ថ្លៃបានជាច្រើនខែ ឆ្នាំកន្លងមក។
ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានឧបត្ថម្ភនូវសម្ភារៈ ព្រមទាំងថវិកាមួយចំនួន ជូនយោធិនចូលសោធននិវត្តន៍ជាការលើកទឹកចិត្តផងដែរ៕