(ប៉ៃលិន)៖ បុរសជាកសិករម្នាក់ បានដើរទៅជីកទំពាំងនៅក្នុងព្រៃ ស្រាប់តែជាន់មីនផ្ទុះ បណ្ដាលរងរបួសធ្ងន់ធ្ងរ ដាច់ជើងឆ្វេង នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦នេះ នៅចំណុច (២៨៥០០-៣៧៣០០) ស្ថិតក្នុងភូមិបុស្សស្អំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។
លោកវរសេនីឯក ស៊ាង វណ្ណដន បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ គឹម ភឿន អាយុ៤៥ឆ្នាំ មុខរបរកសិកររស់នៅភូមិ ឃុំកើតហេតុខាងលើ ដោយមុនពេលកើតហេតុជនរងគ្រោះ បានដើរចូលទៅក្នុងព្រៃដើម្បីជីកទំពាំង ស្រាប់តែពេលកំពុងទៅនោះក៏ជាន់មីន បណ្ដាលផ្ទុះដាច់ជើងខាងឆ្វេង យ៉ាងអណោចអធម៌។
ក្រោយពេលកើត ហេតុជនរងគ្រោះត្រូវបានសមត្ថកិច្ច បញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិត៕