(ភ្នំពេញ)៖ ឯកឧត្តម សុក ផេង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី បានផ្ញើសារចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត និងមានការសោកស្ដាយក្រៃលែងជាមួយ ឯកឧត្តម មុត ខៀវ និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ឧបាសិកា ជួន អ៊ុន ដែលត្រូវជាម្តាយ ម្តាយក្មេក និងជាជីដូន បានទទួល មរណភាព

នៅថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១០ និង ១៥ នាទីព្រឹក ក្នុងជន្មាយុ ៩៥ ឆ្នាំ ដោយជរាពាធ ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំបំផុតនេះ ឯកឧត្ដម សុក ផេង សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយឯកឧត្តម មុត ខៀវ ព្រមទាំងក្រុមគ្រួសារទាំងអស់ ចំពោះការបាត់បង់ម្តាយក្មេក ម្តាយ និងជាជីដូន ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ ប្រកបដោយព្រហ្មវិហារធម៌ដ៏ថ្លៃថ្លាបំផុតរបស់ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ។

ក្នុងខណៈវេលាដ៏ក្រៀមក្រំបំផុតនេះ ឯកឧត្ដម សុក ផេង សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឧបាសិកា ជួន អ៊ុន សូមបានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕