(សៀមរាប)៖ ក្រោយពីការអំពាវនាវ និងសន្យារបស់លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ថានឹងរកទីផ្សារផ្លែល្ពៅ ជូនប្រជាកសិករ ដោយកំណត់តម្លៃ ៥០០រៀលក្នុងមួយគីឡូក្រាម រយៈពេល៨ថ្ងៃមកនេះ មានសណ្ឋាគារ ភោជនីយដ្ឋាន សប្បុរជន សហគ្រាសនានា ក្នុងខេត្តបានទិញផ្លែល្ពៅ សរុបប្រមាណ៦២តោនហើយ។
លោកអភិបាលខេត្ត បានបញ្ជាក់ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦នេះថា រយៈពេល៨ថ្ងៃនេះ ប្រជាកសិករ ១៣ម្ចាស់ចំការ បានដឹកផ្លែល្ពៅមកដល់សាលាខេត្តសៀមរាប សរុបប្រមាណជាង ៦២តោន នឹងបានលក់ទៅឲ្យ សណ្ឋាគារ ភោជនីដ្ឋាន សហគ្រាឯកជន នានាក្នុងក្រុងសៀមរាប ដែលចាំទទួលទិញ រួមមាន ទី១-សណ្ឋាគា បុរីអង្គរ និងលោកឧកញ៉ា ទូច សៀ ទិញ១១.៥តោន ទី២-សណ្ឋាគា អង្គរមិរ៉ាខល ទិញ១០.២តោន ទី៣-លោក ហ៊ុយ ភាវ ទិញ៩តោន ទី៤-សណ្ឋាគា កាសា ទិញ៧តោន ទី៥-ភោជនីយដ្ឋានចិន ទិញ១០តោន ទី៦-សាលាក្រុងសៀមរាប ទិញ១០.៥តោន ទី៧-លោក ហ៊ុន សុវណ្ណ ទិញ៣.៣តោន និងទី៨-លោក សរ សុផល ទិញ១.២តោន៕