(ភ្នំពេញ)៖ ក្រុមរថយន្តទំនើប «BMW» បានប្រកាសលក់​​រថយន្តស៊េរីទំនើបៗ ជាច្រើនគ្រឿង ក្នុងតម្លៃដ៏ពិសេសពុំធ្លាប់មាន ជាមួយនឹងកម្មវិធី «​អស្ចារ្យពី BMW» ដែលអាចឲ្យអតិថិជនទទួលបាន នូវអត្ថប្រយោជន៍ជាច្រើន ពីក្រុមហ៊ុន។

ថ្លែងនៅក្នុងពិធីសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦នេះ លោក Peter Brongers នាយកប្រតិប​ត្តិ របស់ក្រុមហ៊ុនរថយន្ត BMW បានបញ្ជាក់ថា ដោយមើលឃើញ ពីសន្ទុះនៃការគាំទ្រ រថយន្តស៊េរីទំនើប និងទីផ្សារលក់រថយន្ត​នៅ​ក្នុងប្រទេសកម្ពុជា ហាក់មានសភាពកាន់​តែទូលំទូលាយ ទើបក្រុមហ៊ុន​បានដាក់ចេញ នូវកម្មវិធីពិសេស ដើម្បីលក់រថយន្ត ហើយបានផ្ដល់​​នូវអត្ថប្រយោជន៍​ជាច្រើន ដល់អតិថិជន ពុំធ្លាប់មាន។

លោកបន្តថា ព្រីមៀម អូតូ អ៉ីមផត ជាក្រុមហ៊ុននាំចូល និងចែកចាយ រថយន្ត និងគ្រឿងបន្លាស់ BMW តែមួយគត់ ប្រចាំប្រទេសកម្ពុជា។ បន្ទាប់ពីបានបើកសម្ពោធ នៅខែវិច្ឆិកា ២០១៣ រួចមក ក្រុមហ៊ុន ព្រីមៀម អូតូ អ៉ីមផត ទទួលបានភាពជោគជ័យយ៉ាងខ្លាំង ក្នុងការលក់រថយន្ត BMW និងសម្រាប់ឆ្នាំទីបី នៃភាពជោគជ័យនេះ រថយន្ត BMW បានរក្សាតំណែងរបស់ខ្លួនជាម៉ាក​ រថយន្តប្រណីតល្អ ដែលលក់ដាច់បំផុតនៅកម្ពុជា ដោយក្រុមហ៊ុននាំចូលជាផ្លូវការ​។

លោក Peter Brongers បានបញ្ជាក់ថា ​ដើម្បីអបអរសាទរ​ថ្ងៃនេះ ព្រីមៀម អូតូ អ៉ីមផត បានដំណើរការកម្មវិធីពិសេសមួយ គឺ«អស្ចារ្យពី BMW»​។ យើងកំពុងផ្តល់ជូន​ កញ្ចប់ដ៏មហិមាមួយ គឺ​ការផ្តល់ជូនតម្លៃពិសេស គ្រឿងលម្អម៉ាក BMW និង​ហិរញ្ញវត្ថុរថយន្តគ្មាន​ការប្រាក់។ ការផ្តល់ជូននេះ គឺសម្រាប់គ្រប់ម៉ូ​ដែលរថយន្ត BMW ឆ្នាំ 2014 និង 2015 ដូចជា រថយន្ត BMW 218i, រថយន្ត BMW 328i GT, រថយន្ត BMW 435i Convertible និង Grand Coupe, រថយន្ត BMW 528i, រថយន្ត BMW 640i, រថយន្ត BMW X3 xDrive 28i, រថយន្ត BMW X4 xDrive 28iនិង BMW X5 xDrive 35i។

កញ្ចប់ពិសេសរបស់ « អស្ចារ្យពីBMW » មានដូចជា៖ តម្លៃពិសេស, អត្រាការប្រាក់0%ក្នុងរយៈពេល២៤ខែ (លក្ខខណ្ឌអនុវត្ត), ការបង់ប្រាក់ប្រចាំខែកម្រិតទាប ចាប់ផ្តើម៥៦៥ដុល្លារ ក្នុងមួយខែ, ធានារ៉ាប់រង​និងសេវាកម្ម៣ឆ្នាំ, គ្រឿងលម្អម៉ាកBMW, ការចុះបញ្ជី និងស្លាកលេខរថយន្ត។

យើងស្វាគមន៍រាល់អ្នកស្រឡាញ់និយមរថយន្ត BMW ទាំងអស់ មកកាន់អគារតាំងបង្ហាញរថយន្ត BMW នៅលើមហាវិថីសហព័ន្ធរុស្ស៊ី (ជាប់នឹងមជ្ឈមណ្ឌល អ៊ែតវូត) ដែលអនុញ្ញាតឲ្យលោកអ្នក ធ្វើការបើកបរសាកល្បង និងទទួលយកបទពិសោធដ៏អស្ចារ្យ ដែល BMW មានន័យថា រីករាយក្នុងការបើកបរ!។

ប្រសិនបើលោកអ្នកចាប់អារម្មណ៍ សូមទំនាក់ទំនង 078 90 90 90 ឬ ចូលទៅគេហទំព័រ www.bmw.com.kh ​សម្រាប់ព័ត៌មានបន្ថែមអំពីរថយន្ត BMW ។ ដើម្បីទទួលបានព័ត៌មាន ព្រឹត្តិការណ៍ និង​ការលក់រថយន្ត BMW ថ្មីៗ សូមស្វែងរក BMW លើទំព័រហ្វេសប៊ុក https://www.facebook.com/PremiumAutoImport