(ភ្នំពេញ)៖ ចង់សាកភ្លក្សសាច់គោ ដែលមានរសជាតិស្រទន់ឈ្ងុយឆ្ងាញ់ជាប់មាត់ ទំហំធំមកពីអាមេរិក ស្រទន់ជាប់ចិត្ត ឱជារសមិនអាចបំភ្លេចបាន គ្រាន់តែនឹកឃើញក៏ស្រក់ទឹកមាត់ដែរ! ពាក្យតែ២ម៉ាត់ គឺ Carls Jr. ពិសេសជាមួយនឹង បឺហ្គឺរដ៏ឈ្ងុយឆ្ងាញ់ នឹងមកដល់កម្ពុជា នៅថ្ងៃទី១៧ ខែតុលាខាងមុខនេះ។
ហាង Carls Jr. នឹងនាំយកមកនូវម្ហូបអាហាររបស់រដ្ឋកាលីហ្វរញ៉ាពិតៗ មកកាន់ប្រទេសកម្ពុជា ដោយហាងដំបូងគេរបស់ Carls Jr. ស្ថិតក្នុងសង្កាត់បឹងកេងកង១ កែងផ្លូវលេខ៥១ និង៣១០ ហើយហាង Carls Jr. ធានាថានឹងផ្តល់ជាបទពិសោធន៍ អាហាររសជាតិឈ្ងុយឆ្ងាញ់ពិតៗ មកពីសហរដ្ឋអាមេរិកដល់អតិថិជនកម្ពុជា។
ជាមួយនឹងសាខាជាង៣៧០០ជុំវិញពិភពលោក Carls Jr. បានចាប់ដៃគូជាមួយប្រទេសកម្ពុជា ជាប្រទេសទី៤០សម្រាប់អ្នកដែលចូលចិត្តបរិភោគបឺហ្គឺរ សាច់ដុតដែលរៀបចំសម្រាប់ការកុម៉្មង់ភ្លាមៗប្រចាំហាង គឺបឺហ្គឺរ ដែលធ្វើឡើងពី សាច់គោអូស្ត្រាលី១០០%។ ប្រាកដណាស់ដែលយីហោម្ហូប Fast Food យក្សរបស់សហរដ្ឋអាមេរិកមួយនេះ បានមកដល់កម្ពុជាដោយសារតែសម្ព័ន្ធភាពយ៉ាងជិតស្និទជាមួយសហរដ្ឋអាមេរិក។
អស់រយៈពេល៧៥ឆ្នាំមកហើយ ដែល Carls Jr. បានបង្កើតជាឈ្មោះបោះសម្លេង ជាពិសេសជាមួយនឹងបឺហ្គឺរដែលមានរសជាតិឈ្ងុយឆ្ងាញ់ គួរឲ្យស្រក់ទឹកមាត់ គឺបឺហ្គឺរ ដែលធ្វើឡើងពី សាច់គោអូស្ត្រាលី ១០០% ហើយកាលពីថ្ងៃទី១៧ ខែកក្កដា កន្លងទៅនេះ ជាខួបទី៧៥ តាំងពី Carls Jr. បានចាប់កំណើតដំបូងនៅរដ្ឋកាលីហ្វរញ៉ា។
ការចាប់កំណើតរបស់ហាង គឺដោយសារតែគូស្នេហ៍វ័យក្មេងមួយគូ គឺលោក Carl និងអ្នកស្រី Margaret Karcher ដែលបានសាកល្បងដំបូងនៅឆ្នាំ១៩៤១ ដោយបើកតូបលក់ហតដកមួយ ហើយ៥ឆ្នាំក្រោយមក ពួកគេទាំងពីរបានបន្ថែមបឺហ្គឺរ ទៅក្នុងម៉ានុយ និងបាបីឃ្យូ ដែលអាចជិះយានយន្តចូលទិញបានតែម្តង។
ដោយសារតែគ្រឿងផ្សំដែលមានគុណភាពខ្ពស់ ហាង Carl’s Jr. មានវិធីសាស្រ្តធ្វើឲ្យអតិថិជនពេញចិត្ត នឹងរសជាតិមិនអាចបំភ្លេចបានតាមរយៈម្ហូប និងភេសជ្ជៈ ដែលរួមមានThe Big Carl, Western Bacon Cheeseburger, The Super Star និងភេសជ្ជៈការ៉េមក្រឡុកHand-scooped ice cream shake និងបារភេសជ្ជៈដែលអាចទទួលទានបានតាមចិត្ត ក៏ដូចជាតាមរយៈការផ្សព្ធផ្សាយពាណិជ្ជកម្មដែលទំនើប និងគួរឲ្យចាប់អារម្មណ៍ផងដែរ។
ហាង Carls Jr. ជឿជាក់លើសារៈសំខាន់នៃការទិញយីហោបន្តនៅក្រៅសហរដ្ឋអាមេរិក ដោយផ្តល់ឱកាសទៅដល់ម្ចាស់កម្មសិទ្ធិ ប្រព័ន្ធបណ្តាញក្នុងស្រុក ដើម្បីក្លាយជាផ្នែកមួយនៃក្រុមហ៊ុនចម្រុះជាតិសាសន៍នេះ ក៏ដូចជាដាក់បញ្ចូលទស្សនៈវិស័យក្នុងតំបន់ទៅលើអ្វីដែលគេយល់ថា នឹងមានភាពជោគជ័យជាមួយប្រជាជនក្នុងស្រុក ជាមួយនឹងបរិយាកាសហាងនិងជាជម្រើសនិងការឆ្នៃប្រឌិតរបស់ម្ចាស់ទិញយីហោបន្តដែលម្ហូបអាហារមានរសជាតិកាន់តែឆ្ងាញ់ គឺកាន់តែល្អ។
ក្រុមហ៊ុន TH F និងB បានទទួលរង្វាន់ក្រុមហ៊ុនមេដែលទទួលបានសិទ្ធិប្រើយីហោ និងទទួលបានសិទ្ធិផ្តាច់មុខក្នុងការបើកហាងCarls Jr. នៅប្រទេសកម្ពុជា។ យីហោដែលស្ថិតក្រោមក្រុមហ៊ុនTH F និងB Co. Ltd. ក៏មានដូចជា ហាងCarl’s Jr. Chargrilled Burger ហាងCold Stone Creamery និងហាងGyu-Kaku Japanese BBQ៕