(ភ្នំពេញ)៖ ពលរដ្ឋខ្មែរ-អូស្ត្រាលី ប្រមាណ៤០០នាក់ បានចូលរួម ជាមួយគណបក្សប្រជាជនកម្ពុជា ប្រចាំនៅអូស្ត្រាលី និងញូវសែឡែន។ ពិធីបញ្ចូលសមាជិកបក្សធ្វើឡើងនៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ ក្រោមវត្តមាន លោក ហ៊ុន ម៉ាណែត ប្រធានក្រុមអង្គការចាត់តាំងយុវជនគណបក្សនៅក្រៅប្រទេស និងលោកគឹម សន្តិភាព ប្រធានក្រុមយុវជនបក្សប្រចាំនៅអូស្ត្រាលី និងញូវសែឡែន លោក កុយ គួង ប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំប្រចាំប្រទេសអូស្ត្រាលីនិងញូវសេឡែន, និងអ្នកចូលរួមទាំងអស់មានសមាជិកសមាជិកាសរុបប្រមាណ៤០០នាក់ ។
លោក ហ៊ុន ម៉ាណែត បានជម្រុញអោយសមាជិកគណបក្ស ដែលចូលថ្មីត្រូវចេះស្មោះត្រង់ សាមគ្គីភាពផ្ទៃក្នុង ខិតខំបំពេញការងារបំរេីប្រជាពលរដ្ឋដោយមិនប្រកាន់និន្នាការនយោបាយ ពិសេសផ្សព្វផ្សាយព័តមានពិតពីប្រទេសកម្ពុជា ។
គួរបញ្ជាក់ថា យុវជននិងប្រជាពលរដ្ឋខ្មែរច្រើននាក់ ដែលរស់នៅតាមតំបន់នានានៅក្រៅប្រទេស កន្លងមក បានចូលមកជាមួយគណបក្សប្រជាជនកម្ពុជាមាននៅទ្វីបអាមេរិក អឺរ៉ុប កូរ៉េ ផងដែរ។ ហើយកន្លងមក នៅកម្ពុជានោះដែរ សមាជិកគណបក្សប្រឆាំងជាច្រើននាក់ ក៏បានផ្តាច់ខ្លួនចូលមករួមរស់ជាមួយគណបក្សប្រជាជនផងដែរ៕