(ភ្នំពេញ)៖ បេសកកម្មពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេស ជាផ្នែកមួយនៃមូលនិធិរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស បានរួមចំណែកជា កិច្ចសហប្រតិបត្តិការទៅដល់ ចក្រភពអង់គ្លេស-អាស៊ាន ស្តីពីការពង្រឹងផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី ដោយនឹងផ្សារភ្ជាប់ សហគ្រិនស្ត្រីមកពីអាស៊ាន ជាមួយនឹងអតិថិជនមកពីចក្រភពអង់គ្លេស នាថ្ងៃទី១៨ និង១៩ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ការរៀបចំមួយនេះ មានការរួមសហការជាដៃគូជាមួយ មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (ITC) និងបណ្តាញ សហគ្រិនស្ត្រីកម្ពុជា (CamWEN) ដោយគំនិតផ្តួចផ្តើមមួយនេះ នឹង មានការចូលរួមពីអាជីវកម្មផ្សេងៗមកពីបណ្តាលសហគ្រិនស្ត្រី។ មិនត្រឹមតែប៉ុណ្ណោះ កម្មវិធីមួយនេះ នឹងបន្តប្រារព្ធធ្វើឡើងនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីនៅពេលក្រោយ ក្នុងសប្តាហ៍នេះ។
បេសកកម្មនេះ ជាផ្នែកមួយក្រោយវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងចក្រភពអង់គ្លេសនិងកម្ពុជា (JTIF)ឆ្នាំទីពីរដែល បានធ្វើឡើងមួយសប្តាហ៍មុន ដោយនាំយកវិស័យសាធារណៈ និងវិស័យឯកជនរបស់ចក្រភពអង់គ្លេស និងកម្ពុជា ដើម្បីធ្វើការ ពិភាក្សាអំពីវិធីសាស្ត្រក្នុងការសម្រេចបាននូវកំណើនប្រកបដោយចីរភាព តាមរយៈពាណិជ្ជកម្ម និងការវិនិយោគ ក្នុងពេលដែល ប្រឈមនឹងវិបត្តិផ្សេងៗក្នុងសកលលោក។
នៅក្នុងប្រទេសកម្ពុជា បេសកកម្មពាណិជ្ជកម្ម នឹងជួយសម្រួលឱកាសទៅក្រុមហ៊ុនរបស់ចក្រភពអង់គ្លេស ដែលដឹកនាំដោយស្ត្រី និងក្រុមហ៊ុនមកពីឥណ្ឌូនេស៊ី ក្នុងវិស័យដូចជា វាយនភណ្ឌ និងសម្លៀបំពាក់ វិស័យសិប្បកម្ម និងស្បែកជើង។ ព្រមជាមួយ គ្នានេះដែរ នឹងមានការចូលរួពីក្រុមហ៊ុនចក្រភពអង់គ្លេសចំនួន ៨និងអាជីវកម្មដែលដឹកនាំដោយស្ត្រីកម្ពុជាចំនួន ៧៥។ បេសកកម្មនេះ មានគោលបំណងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងជំរុញគាំទ្រទៅដល់ស្ត្រីក្នុងវិស័យអាជីវកម្ម នៅទូទាំងចក្រភពអង់គ្លេស និងអាស៊ាន ដែលជាផ្នែកមួយនៃមូលនិធិរដ្ឋាភិបាលចក្រភពអង់គ្លេស គាំទ្រដល់កម្មវិធី SheTrades នៅក្នុងអាស៊ាន។
អាជីវកម្មដែលដឹកនាំដោយស្ត្រីកម្ពុជា នឹងទទួលបានឱកាសជួបផ្ទាល់ជាមួយគណៈប្រតិភូចក្រភពអង់គ្លេសផងដែរ។ នៅថ្ងៃទីពីរ ក្រុមហ៊ុនមកពីចក្រភពអង់គ្លេស នឹងធ្វើទស្សនកិច្ចទៅតាមកន្លែងអាជីវកម្ម ដែលដឹកនាំដោយស្ត្រីនៅក្នុងវិស័យវាយ នភណ្ឌ និងសម្លៀបំពាក់ វិស័យសិប្បកម្ម និងវិស័យស្បែកជើង ទូទាំងរាជធានីភ្នំពេញ ព្រមទាំងតំបន់ផ្សេងទៀត ដើម្បីពិភាក្សា បន្ថែមអំពីអាជីវកម្ម។
នៅរាជធានីភ្នំពេញ បេសកកម្មនេះនឹងចាប់ផ្តើមដោយ វគ្គ «ជំនួបអ្នកទិញ» ជាមួយអាជីវកម្មដែលដឹកនាំដោយស្ត្រី ចំនួន៧៥ និងការថ្លែងសុន្ទរកថារបស់លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោកស្រីបណ្ឌិត អេង លីគង់ ជាប្រធាន បណ្តាញសហគ្រិនស្ត្រីអាស៊ាន (AWEN) និងជាប្រធាន CamWEN ព្រមទាំងវត្តមានរបស់ ឯកអគ្គរាជទូតអង់គ្លេសប្រចាំ កម្ពុជាលោក Dominic Williams MBE ។ ព្រឹត្តិការណ៍មួយនេះ បានសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ចក្រភពអង់គ្លេស ក្នុងការជំរុញគាំទ្រទៅដល់សហគ្រិនស្ត្រីនិងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម ឱ្យកាន់តែរឹងមាំនៅក្នុងប្រទេសកម្ពុជា។
លោក Dominic Williams MBE ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា មានប្រសាសន៍ថា៖ «នេះជាឱកាសដ៏អស្ចារ្យមួយក្នុងការលើកស្ទួយសមភាពយេនឌ័រ ហើយខ្ញុំ ក៏លើកទឹកចិត្តឱ្យអ្នកទាំងអស់គ្នា ចូលរួម សហការដូចគ្នាដែរ។ ប្រសើរជាងនេះទៅទៀត វាពិតជាសំខាន់ក្នុងការបោះជំហានទៅមុខ និងផ្តល់ការគាំទ្រទៅដល់ ស្ត្រីទាំងអស់ ដែល បានធ្វើរឿងដ៏អស្ចារ្យគ្រប់កាលៈទេសៈនៅក្នុងជីវិត។ ដោយហេតុនេះហើយ ខ្ញុំពិតជាមានសេចក្តី សោមនស្សយ៉ាង ក្រៃលែង ដែលស្ថានទូតអង់គ្លេស កំពុងចូលរួមចំណែកសហការ ដោយផ្តល់ឱកាសជូនទៅដល់ សហគ្រាសធុនតូច និងធម្យម ដែលដឹកនាំដោយស្ត្រី តាមរយៈវេទិកាដាក់តាំងបង្ហាញផលិតផលទៅកាន់អ្នកវិនិយោគ ទុន ដែលបាន ធ្វើដំណើរពីចក្រភពអង់គ្លេស ក្នុងគោលបំណងនាំយកផលិតផលពីប្រទេសកម្ពុជា ចូលទៅក្នុងទី ផ្សារចក្រភព អង់គ្លេស។ ខ្ញុំសង្ឃឹមថាបេសកកម្មពាណិជ្ជកម្មមួយនេះ នឹងរួមចំណែកជួយទៅដល់អាជីវកម្មដែល ដឹកនាំដោយស្ត្រី ទទួលបានកំណើនប្រាក់ចំណូល និងរីកចម្រើន ព្រមទាំងបើកឱកាសទៅដល់អតិថិជនរបស់ចក្រភព អង់គ្លេស បានជាវផលិតផលល្អៗពីប្រទេសកម្ពុជា»។
ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំអាស៊ាន លោកស្រី Sarah Tiffin មានប្រសាសន៍លើកឡើងថា៖ «ការជំរុញគាំទ្រទៅដល់សហគ្រិនស្រ្តី គឺជាផ្នែកមួយដ៏សំខាន់ សម្រាប់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយ ចីរភាព។ បេសកកម្មពាណិជ្ជកម្មចក្រភពអង់គ្លេស-អាស៊ាន បានផ្តល់នូវវេទិកាមួយសម្រាប់អាជីវកម្មដែលដឹកនាំ ដោយស្ត្រី ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង រួមសហការ និងរីកចម្រើនក្នុងទីផ្សារអាជីវកម្មថ្មី។ ពួកយើង ប្តេជ្ញាគាំទ្រដល់ សហគ្រិន ដែលបានរួមចំណែកក្នុងការរីកលូតលាស់ និងភាពរឹងមាំ នៃសេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេស និងអាស៊ាន។ បេសកកម្មមួយនេះ មិនត្រឹមតែពង្រឹងទៅដល់ទំនាក់ទំនងពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែវាបានឆ្លុះបញ្ចាំងពីការរួមប្តេជ្ញា ចិត្តជាមួយគ្នា ក្នុងការបង្ហាញនូវសមភាពយេនឌ័រ និងការពង្រឹងសេដ្ឋកិច្ចផងដែរ»។
ITC កំពុងដាក់ចេញនូវ «សៀវភៅណែនាំអំពីនីតិវិធីនៃការនាំចេញ» ក្នុងព្រឹត្តិការណ៍មួយនេះ ដើម្បីជួយសម្រួល ដល់អាជីវ កម្មដែលដឹកនាំដោយស្ត្រីនៅក្នុងប្រទេសកម្ពុជា ស្វែងយល់ព័ត៌មានបន្ថែមពីទីផ្សារទាក់ទងនឹងវាយនភណ្ឌ និងសម្លៀបំពាក់ ស្បែកជើង សិប្បកម្ម និងគ្រឿងបន្លាស់ ដើម្បីចូលទៅកាន់ទីផ្សារចក្រភពអង់គ្លេសព្រមទាំងក្ដោបក្ដាប់ឱកាសនៃគម្រោងពាណិជ្ជ កម្មប្រទេសកំពុងអភិវឌ្ឍន៍របស់ចក្រភពអង់គ្លេស (DCTS)។
កាលពីដើមខែនេះ កម្មវិធី SheTrades ក្នុងតំបន់អាស៊ាន ក៏បានរៀបចំសិក្ខាសាលាមួយជាមួយបណ្តាញសហគ្រិនស្រ្តីអាស៊ា ន (AWEN) នៅរាជធានីភ្នំពេញ ដើម្បីពង្រឹងសមត្ថភាពសហគ្រិនស្ត្រីនៅក្នុងតំបន់ និងបង្កើតចក្ខុវិស័យ ជាយុទ្ធសាស្ត្រ ដើម្បី គាំទ្រដល់សហគ្រិនស្រ្តីនៅក្នុងតំបន់អាស៊ាន តាមរយៈពាណិជ្ជកម្មនាពេល ១០ ទៅ ២០ ឆ្នាំខាងមុខ។
បន្ទាប់ពីទីក្រុងភ្នំពេញ បេសកកម្មពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេស-អាស៊ាន នឹងបន្តដំណើរទៅកាន់ទីក្រុងហ្សាកាតា ប្រទេស ឥណ្ឌូនេស៊ី ដែលគណៈប្រតិភូចក្រភពអង់គ្លេស នឹងបន្តស្វែងរកឱកាសរួមសហការជាមួយនឹងអាជីវកម្មថ្មីៗពីសហគ្រិនស្ត្រី របស់ប្រទេសដែលជាសមាជិកអាស៊ាន។
សូមជម្រាបជូនថាកម្មវិធី SheTrades Commonwealth+ ត្រូវបានឧបត្ថម្ភដោយ ការអភិវឌ្ឍអន្តរជាតិរបស់ចក្រភពអង់គ្លេស (UK Interanal Development) ដោយបានបើក ដំណើរការក្នុងខែមេសា ឆ្នាំ ២០១៨។ កម្មវិធី ITC SheTrades Commonwealth+ មានគោលបំណងជំរុញប្រព័ន្ធ អេកូអាជីវកម្ម ដែលរួមបញ្ចូលយេនឌ័រ ដោយមានការលើកកម្ពស់គោលនយោបាយ និងទិន្នន័យរួមបញ្ចូល ការចូលរួមពីអង្គ ការគាំទ្រអាជីវកម្ម ដៃគូសហការក្នុងវិស័យឯកជន ព្រមទាំងសហគ្រិនស្ត្រី ក្នុងប្រទេសរបស់ Commonwealth ដោយដៃ គូពាណិជ្ជកម្មសំខាន់ៗរបស់ពួកគាត់ រួមមាន តំបន់អាស៊ាន៕