(ក្វាងចូវ, ចិន)៖ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក សុខ សំអាង តំណាង លោក ឡាវ វ៉ាន់ ប្រធានការិយាល័យកិច្ចការនិស្សិតក្រៅប្រទេស នៃសមាគម អ.ម.ត រួមជាមួយ លោក ទុន ថានា អគ្គកុងស៊ុលកម្ពុជា ប្រចាំក្រុងក្វាងចូវ ខេត្តក្វាងតុង និងក្រុមការងារ បានជួបពិភាក្សាការងារជាមួយ លោក Li Jinjun ប្រធានការិយាល័យផ្លាស់ប្តូរ និងសហប្រតិបត្តិការ នៃមន្ទីរអប់រំខេត្តក្វាងតុង។

នាជំនួបពិភាក្សានេះ មន្ទីរអប់រំខេត្តក្វាងតុង បានបង្ហាញការគាំទ្រ ដល់និស្សិតកម្ពុជា និងគ្រោងសិក្សាលទ្ឋភាពក្នុងការផ្តល់អាហារូបករណ៍បន្ថែម ជូនដល់និស្សិតកម្ពុជា តាមរយៈសមាគម អ.ម.ត ដែលគិតត្រឹមឆ្នាំ២០២៤ មាននិស្សិតកម្ពុជាមកបន្តការសិក្សានៅខេត្តក្វាងតុង ប្រមាណជាង ១ពាន់ នាក់ ក្នុងនោះទទួលបានអាហារូបករណ៍ អ.ម.ត ចំនួន ៧ នាក់៕