(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ផ្ញើសារលិខិតថ្លែងអំណរគុណចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅក្នុងឱកាសនៃពិធីចម្រើនជន្មាយុរបស់ខ្ញុំ នៅថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។
នៅក្នុងសារលិខិតរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នាងខ្ញុំមានសេចក្តីសោមនស្សរីករាយឥតឧបមា ដោយទទួលបាននូវសារលិខិតជូនពរ ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅ និងមនោសញ្ចេតនា ដ៏កក់ក្តៅបំផុត ព្រមជាមួយសព្ទសារធុការពរបវមហាប្រសើរ ក្នុងឱកាសនៃពិធីចម្រើនជន្មាយុរបស់ខ្ញុំ នៅថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤»។
សម្ដេចសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសន្តានចិត្តដ៏ឧត្តុង្គឧត្តម ប្រកបដោយការ យកចិត្តទុកដាក់រួមជាមួយនូវពាក្យពេចន៍កោតសរសើរ ដែលនេះគឺជាកាយវិការផ្តល់នូវកិត្តិយស និងការគាំទ្រ លើកទឹកចិត្តដ៏ធំធេង ធ្វើឱ្យរូបនាងខ្ញុំរឹតតែមានកម្លាំងចិត្តមោះមុត ក្នុងបេសកកម្មដឹកនាំស្ថាប័នរដ្ឋសភា ឆ្ពោះទៅ សម្រេចបាននូវភាពជោគជ័យ និងសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះដែរ សម្ដេចក៏សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមប្រោះព្រំសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចអគ្គមហាសេនាបតីតេជោ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ខាងក្រោមនេះជាសារលិខិតរបស់ សម្តេចមហារដ្ឋសភាធិការធិបតី៖