(ឡាវ)៖ តបតាមការអញ្ជើញរបស់លោក Chansamone Chanyalath ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នឹងដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ានទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៨ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី១១ ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធ ពីថ្ងៃទី២០ ដល់២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំទាំងនេះ លោកអគ្គលេខាធិការអាស៊ាន ក៏គ្រោងជួបពិភាក្សាទ្វេភាគីជាមួយបណ្តារដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសសមាជិកអាស៊ាន និងប្រទេសដៃគូសន្ទនារបស់អាស៊ាន ដើម្បីផ្លាស់ប្តូរទស្សនៈ និងពិភាក្សាលើកិច្ចការងារកំពុងបន្ត ពាក់ព័ន្ធនឹងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ក៏ដូចជា ពិភាក្សាលើផ្លូវឆ្ពោះទៅមុខសម្រាប់វិស័យការពារជាតិ៕