(យូណាន-ចិន)៖ នាយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ឡាវ វ៉ាន់ ប្រធានការិយាល័យគ្រឹះស្ថានសិក្សា នៃគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត និងជាប្រធានក្រុមការងារគ្រប់គ្រងនិស្សិតអាហារូបករណ៍ អ.ម.ត ក្រៅប្រទេសប្រចាំសាធារណរដ្ឋប្រជាមានិតចិន នៃសមាគម អ.ម.ត និងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយនិស្សិតអាហារូបករណ៍ អ.ម.ត កំពុងសិក្សានៅក្នុងក្រុងគុនមីង ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។
ជំនួបនេះ ធ្វើឡើងដើម្បីស្វែងយល់ពីសុខទុក្ខ, ការសិក្សា, ការរស់នៅ និងបញ្ហាប្រឈមនានារបស់និស្សិត សំដៅធ្វើយ៉ាងណាផ្តល់ភាពកក់ក្តៅ និងជួយសម្របសម្រួលឱ្យអស់លទ្ធភាព ដើម្បីឱ្យនិស្សិត អ.ម.ត អាចបញ្ចប់ការសិក្សាដោយជោគជ័យ។
សូមបញ្ជាក់ថា ជំនួបសំណេះសំណាល និងពិសាអាហារសាមគ្គីនេះ ធ្វើឡើងក្នុងអំឡុងពេល លោកបានដឹកនាំក្រុមការងារ ចុះបំពេញបេសកកម្មនៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៧ ខែវិច្ឆិកា ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤៕