(ភ្នំពេញ)៖ ទូកមហាទន្សាយតេជោសែនជ័យ បានធ្វើការសុំទោស សម្តេចវិបុលបញ្ញាបារមីមានជ័យ ជាសារធារណៈ ដែលបានប៉ះគ្នាក្នុងការប្រកួតថ្ងៃទី១ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤។
តាមរយៈលិខិតបានបញ្ជាក់ជូនប្រធានគណៈកម្មការគ្រប់គ្រង និងដឹកនាំទូក ស្រុកគិរីវង់ ខេត្តតាកែវ ករណីទូកមហាទន្សាយតេជោសែនជ័យ និងទូកសម្តេចវិបុលបញ្ញាបារមីមានជ័យ ដែលបានប៉ះគ្នាក្នុងការ ប្រកួតជើងទី១ នាថ្ងៃ១៤ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្នុងនាមប្រធានគណៈកម្មការគ្រប់គ្រង និងដឹកនាំទូក ស្រុកកងមាស ខេត្តកំពង់ចាម ក្រោយពីទូកមហាទន្សាយតេជោសែនជ័យ ឆ្លងចូលខ្សែទឹកខាងទូកសម្តេចវិបុលបញ្ញាបារមីមានជ័យ ដែលនាំមានការប៉ះទង្គិចគ្នា គណៈកម្មការស្រុកបានធ្វើការណែនាំ អប់រំ ដល់កីឡាករទូកមហាទន្សាយតេជោសែនជ័យ រួចហើយ។ ដូចនេះ ក្នុងនាមប្រធានគណៈកម្មការគ្រប់គ្រង និងដឹកនាំទូក ស្រុកកងមាស ខេត្តកំពង់ចាម សុំការអាធ្យាស្រ័យ នូវកំហុសឆ្គងដោយអចេតនា របស់ក្រុមកីឡាករទូកមហាទន្សាយតេជោសែនជ័យ។
ចំណុចនេះគឺជាគម្រូមួយដែលបង្ហាញពីការយោគយល់ និងខ្មែរស្រលាញ់ខ្មែរ ដើម្បីជំរុញញវិស័យទូកងកាន់តែល្បី ក្រោមកីឡាក្នុងសម័យសន្តិភាព៕