(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ខ្លួនបានទទួលរួចហើយនូវជំនួយសម្ភារៈចំនួន ១០មុខពីប្រទេសចិន ខណៈសម្ភារៈជំនួយចំនួន ១៩មុខទៀតនឹងមកដល់ជាបន្តបន្ទាប់នៅពេលក្រោយ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប។
សម្ភារទាំងនោះរួមមាន៖ ម៉ាស៉ីនភ្លើង ១៧០គ្រឿង (All in one) កុំព្យួទ័រ ( ៥៥គ្រឿង កុំព្បួទ័រយួរដៃ ៣៣គ្រឿង ម៉ាស៉ីនព្រីនធ័រ ៥៥គ្រឿង ម៉ាស៉ីនព្រីនធ័រ (Color) ចំនួន២០គ្រឿង ម៉ាស៉ីនស្កែន ៤០គ្រឿង ម៉ាស៉ីនបញ្ចាំងស្លាយ ៣៧គ្រឿង ផ្ទាំងក្រណាត់បញ្ចាំងស្លាយ ៣៧គ្រឿង ម៉ាស៉ីនហ្វូតូកូពី (Color) ២គ្រឿង និងឧបករណ៍បំពងសំឡេង ៨គ្រឿង៕