(វ៉ាស៊ីនតោន)៖ ការស្ទង់មតិបឋមជាច្រើនបានបង្ហាញថា បេក្ខភាពប្រធានាធិបតីអាមេរិកមកពីគណបក្សប្រជា ធិបតេយ្យលោកស្រីហ៊ីលឡារី គ្លីនតុន បានទទួលជ័យជំនះ លើលោក ដូណាល់ ត្រំា ដែលជាបេក្ខភាពប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ នៅក្នុងការជជែកដេញដោលជុំទី២ កាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមការ ចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅយប់ថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០១៦។
បើតាមការស្ទង់មតិ របស់ស្ថានីយ៍ទូរទស្សន៍ CNN/ORC អ្នកទស្សនា៥៧% បាននិយាយថាលោកស្រីគ្លីនតុន គឺជាអ្នកឈ្នះ ខណៈ៣៤%ថា លោក ត្រំានឹងទទួលបានជ័យជំនះ។ រីឯការស្ទង់មតិរបស់ YouGov ក៏បានបង្ហាញ ដែរថាអតីតរដ្ឋមន្ត្រីការបរទេសរូបនេះនៅតែនំាមុខលោកត្រាំ ក្នុងសម្លេងគំាទ្រ ៤៧% ទល់នឹង ៤២%។ ប៉ុន្តែទោះជាយ៉ាងណា គេឃើញថាសន្ទុះគំាទ្រលោកស្រីគ្លីនតុន បានធ្លាក់ចុះពោលគឺថាការស្ទង់មតិកាលពីវេទិកា ជជែកដេញដោលជុំទី១ លោកស្រីទទួលបានការគំាទ្រដល់ទៅ៦២%។
សូមជំរាបថា ផ្អែកលើការស្ទង់មតិខាងលើ ការគំាទ្ររបស់លោក ដូណាល់ ត្រំា បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ដែលនេះអាចបណ្ដាលមកពីរឿងអាស្រូវផ្លូវភេទ និង ការប្រើពាក្យមិនសមរម្យលើស្រី្តនៅក្នុងវីដេអូមួយដែល ត្រូវបានបង្ហោះដោយកាសែត Washington Post។