(សៀមរាប)៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ខេត្តសៀមរាប ឆ្នាំ២០២៤ បានចាប់ផ្ដើមជាផ្លូវការ នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ តាមបណ្តោយស្ទឹងសៀមរាប មានភ្ញៀវទេសចរជាតិ អន្តរជាតិ ប្រមាណ ៨៧,១១៩នាក់។ នេះបើតាមរបាយការណ៍របស់រដ្ឋបាលខេត្តសៀមរាប។

សូមបញ្ជាក់ថា ការរៀបចំចាប់ផ្ដើមដំណេីរការព្រះរាជពិធីអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាថ្ងៃដំបូងនេះ ស្ថិតក្នុងអធិបតីភាព លោក លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី, លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងលោកស្រី ព្រមទាំងវត្តមានអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពមួយចំនួនក្នុងខេត្ត អាជ្ញាធរក្រុង/ស្រុក និងថ្នាក់ដឹកនាំក្រុមការងារនៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រះាង្ឃ និងប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិចូលរួមផងដែរ៕