(ភ្នំពេញ)៖ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតីសម្បទា និងលោកស្រី ជា ផល្គុន បានឧបត្ថម្ភថវិកា និងគ្រឿងឧបភោគបរិភោគនានាសរុបជាថវិកា ២៧,៥៧១,០០០រៀល ដល់ទូកងចំនួន៤មកពីស្រុកពាមជរ ខេត្តព្រៃវែង។

ថវិកា និងគ្រឿងឧបភោគបរិភោគនេះ ត្រូវបានលោក ជា ចំណាន រដ្ឋលេខាធិការក្រសួងសង្គម អតីតយុទ្ធជន និងយុវនីតិសម្បទា បានយកទៅប្រគល់ដល់គណៈកម្មការទូកងទាំង៤ ដែលកំពុងស្នាក់នៅតាមរោងនាក្រុងរណបជ្រោយចង្វា។

គណៈកម្មការទូកងទាំង៤ បានសម្តែងក្តីសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក ជា សុមេធី និងភរិយា ដែលបានយកចិត្តទុកដាក់ និងគិតគូរជួយឧបត្ថម្ភដល់ទូកងទាំង៤មកពីស្រុកពាមជរ មានលទ្ធភាពចូលរួមក្នុងព្រះរាជបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក៕