Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចរដ្ឋសភាធិ​បតី ឃួន​ សុដារី ឧបត្ថម្ភថវិកា៤០លានរៀល ដល់កម្មវិធីប្រណាំងទូក ដើម្បីជាគុណប្រយោជន៍ដល់ការជូនរង្វាន់កីឡាករ និងរួមចំណែកក្នុងការរៀបចំបុណ្យប្រពៃណីជាតិ

13-11-2024 22:41

(ភ្នំពេញ)៖ សម្តេចរដ្ឋសភាធិ​បតី ឃួន​ សុដារី ប្រធានរដ្ឋសភាកម្ពុជា បានចូលរួមឧបត្ថម្ភថវិកា ៤០លានរៀល ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែបប្រទីប និងសំពះព្រះខែ អកអំបុក ប្រចាំឆ្នាំ២០២៤ ដើម្បីជាគុណប្រយោជន៍ដល់ការជូនរង្វាន់កីឡាករទូក និងរួមចំណែកក្នុងការរៀបចំបុណ្យប្រពៃណីជាតិ៕

ឆ្នាំ២០២៤នេះ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ដើម្បីបើកឱកាស ជូនបងប្អូនប្រជាពលរដ្ឋ បានចូលរួមកម្សាន្តសប្បាយរីករាយ។

តាមរបាយការណ៍របស់គណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិ បានបង្ហាញថា ក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ មានទូកង និងទូកមួង ដែលចុះឈ្មោះចូលរួមប្រកួតមានចំនួនសរុប៣៤៨ទូក ខណៈកីឡាករ-កីឡាការិនីចំណុះទូក និងបម្រុងមានចំនួនសរុប២២,០៤២នាក់ មានមកពី១៩ រាជធានី-ខេត្ត ព្រមទាំងក្រសួង ស្ថាប័ន អង្គភាព សមាគម វត្តអារាមមួយចំនួនទៀត៕