Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក អុឹម ចាន់ថុល អ្នកតំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ ឧបត្ថម្ភទូកងមកពីស្រុកសំបូរចំនួន៤លានរៀល

13-11-2024 18:49

(ភ្នំពេញ)៖ លោក អុឹម ចាន់ថុល អ្នកតំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ បានឧបត្ថម្ភ​ទូក​ង​មកពីស្រុកសំបូរ ខេត្តក្រចេះ នូវថវិកាចំនួន៤លានរៀល សម្រាប់​គណៈកម្មការ​ទូក​ចំណាយក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកក្នុងរាជធានីភ្នំពេញ។

ព្រះសិរីសម្ភារ៍​ បណ្ឌិត​ អេង​ ផល្លា​ ព្រះរាជាគណៈកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា​ ព្រះអនុគណស្រុកសំបូរ​ ខេត្តក្រចេះ និងជាព្រះចៅអធិការវត្តព្រះវិហារធំសសរ១០០​ បានឱ្យដឹងថា ទូកងមកពីស្រុកសំបូរនៅឆ្នាំនេះមានចំនួនពីរទូក គឺទូកខ្នាតវែងចំណុះ៧៧នាក់មួយទូក និងទូកខ្នាតខ្លីចំណុះ២២នាក់មួយទូក។ បើតាមព្រះតេជ​គុណ អេង ផល្លា ការចំណាយផ្សេងៗក្នុងព្រះរាជពិធីនេះ សម្រាប់ទូកទាំងពីរនេះ ប្រហែលជា ៦០លាន​រៀល។

ព្រះសិរីសម្ភារ៍ បណ្ឌិត អេង ផល្លា បានឱ្យដឹងថា ក្រៅពីការឧបត្ថម្ភខាងលើនេះ គណៈកម្មការទូកក៏ទទួលបានការឧបត្ថម្ភពីលោក នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារចុះជួយខេត្តក្រចេះ និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រមទាំងក្រុមការងារចុះជួយស្រុកសំបូរផងដែរ។

ព្រះសិរីសម្ភារ៍ បណ្ឌិត អេង ផល្លា និងលោក រិទ្ធិ ព្រលឹង បានថ្លែងអំណរគុណសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន, លោក អឹុម ចាន់ថុល, លោក នេត ភក្ត្រា លោក វ៉ា ថន លោក ង៉ូវ ប៊ុនរិទ្ធ និងក្រុមការងារទាំងអស់ ដែលបានជួយឧបត្ថម្ភគាំទ្រដល់ទូកងមកពីស្រុកសំបូរ ឱ្យមានលទ្ធភាពចូលរួមប្រកួតប្រជែងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីព និងសំពះព្រះខែ អកអំបុកនៅក្នុងឆ្នាំនេះ៕