(ឧត្តរមានជ័យ)៖ លោក ឃិន ញ៉ាណ អភិបាលរងខេត្តឧត្តរមានជ័យ បានផ្តល់អាហាររូបករណ៍ចំនួន១០កន្លែង ១០០% សិក្សារយៈពេល៤ឆ្នាំ ទាំងថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថាន ខេអាយ អាយ ស៊ី ស្ថិតក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ ដល់សិស្សានុសិស្សដែលទើបប្រឡងសញ្ញាបត្រទុតិយភូមិ «បាក់ឌុប» ឆ្នាំ២០២៣-២០២៤ ដែលគ្មានលទ្ធភាពចង់បន្តការសិក្សានៅទីក្រុងភ្នំពេញ ឫខេត្តផ្សេងៗ។

អភិបាលរងខេត្តឧត្តរមានជ័យ ក៏បានថ្លែងប្រកាសដល់មាតា បិតា ក៏ដូចជាសិស្សានុសិស្ស ដែលចង់បានអាហាររូបណ៍សម្រាប់សិក្សា ឫក៏ចង់ឱ្យកូនចៅបានចូលសិក្សារយះពេល៤ឆ្នាំដោយមិនបង់ប្រាក់ អាចធ្វើការទំនាក់ទំនងតាមរយះលេខទូរស័ព្ទរបស់លោកផ្ទាល់ ០៨៨ ២៣៣ ៣៤៥៦។

ជាមួយនឹងការប្រកាសផ្តល់អារហាររូបករណ៍ចំនួន១០កន្លែង សិក្សារយៈពេល៤ឆ្នាំ ដោយមិនបង់ប្រាក់ នៅវិទ្យាស្ថាន ខេអាយ អាយ ស៊ី ស្ថិតនៅក្រុងសំរោង លោក ឃិន ញ៉ាណ ក៏បានចែកកង់ដល់កូនចៅប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ស្ថិតនៅភូមិពល សង្កាត់កូនក្រៀល ដើម្បីជាមធ្យោបាយសម្រាប់ជិះទៅរៀន ជាមួយនឹងពាក្យកោតសរសើរដល់អាណាព្យាបាលដែលមានជីវភាពខ្វះខាតហើយ តែមានឆន្ទះចង់ឱ្យកូនបានទៅរៀន ដូចគេដែរ៕