(ភ្នំពេញ)៖ លោកស្រី ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក Dominic Williams MBE ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានរៀបចំវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងចក្រភពអង់គ្លេស-កម្ពុជា លើកទី២ (JTIF) ក្រោមប្រធានបទ៖ ភក្ខុវិស័យឆ្ពោះទៅកាន់ឆ្នាំ២០៣០ ជាមួយការប្តេជ្ញាចិត្តក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងពង្រឹង ភាពជាដៃគូពាណិជ្ជកម្ម និងការវិនិយោគរបស់ពួកគេក្នុងរយៈពេល ៥ឆ្នាំខាងមុន។
វេទិកា ដែលបានរៀបចំឡើងនថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ធ្វើឡើងក្នុងគោលបំណង៖ វាយតម្លៃវឌ្ឍនភាព តាមរយៈការវាស់ស្ទង់ភាពជឿនលឿនក្នុងគោលនយោបាយពាណិជ្ជកម្ម ការវិនិយោគសម្រាប់ ការអភិវឌ្ឍន៍ និងភាពជោគជ័យអាជីវកម្មរវាងចក្រភពអង់គ្លេស និងកម្ពុជា។ ពង្រឹងភាពជាដៃគូ ដោយការលើកកម្ពស់ការយល់ដឹងអំពីទំនាក់ទំនងសេដ្ឋកិច្ចចក្រភពអង់គ្លេស-កម្ពុជា ដោយដាក់វិស័យឯកជនជាដៃគូដ៏សំខាន់របស់យើងដើម្បីកំណើន។ តំណាងឱ្យឧស្សាហកម្ម ដោយបង្ហាញពីភូនាទីរបស់សភាពាណិជ្ជកម្មអង់គ្លេសនៅកម្ពុជា ជាដៃគូដំបូង របស់យើងក្នុងការជំរុញផលប្រយោជន៍ នាណិជ្ជកម្មរបស់ចក្រភពអង់គ្លេសនៅកម្ពុជា ដែលសភាពាណិជ្ជ កម្មកម្ពុជាដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំមុខផលប្រយោជន៍វិស័យឯកជនកម្ពុជា ធៀបនឹងដៃដូចក្រភពអង់គ្លេស។
រៀបចំផែនការសម្រាប់អនាគត ដោយស្វែងរកលទ្ធភាព និងការរំនិងទុកសម្រាប់ឆ្នាំ ២០៣០ និងលើសពីនេះ កំណត់ទិសដៅសម្រាប់ភាពជាដៃគូរបស់យើង ការផ្តល់ជំនួយអភិវឌ្ឍន៍ចាំបាច់ និងរៀបចំសម្រាប់បញ្ហាប្រឈម និង ឱកាសនាពេលខាងមុខ។ សម្របតាមយុទ្ធសាស្ត្រ ដោយផ្តោតលើផ្នែកសំខាន់ៗសម្រាប់កំណើនសេដ្ឋកិច្ច ដោយប្រើប្រាស់វិធី សាស្រ្តដូចជា ភាពជាដៃគូវិនិយោគ បេសកកម្មពាណិជ្ជកម្ម និងកម្មវិធីសមាហរណកម្មសេដ្ឋកិច្ចចក្រភពអង់គ្លេស-អាស៊ាន។ ដោះស្រាយបញ្ហាប្រឈម តាមរយៈការពិភាក្សាដោយបើកចំហរ និងដោះស្រាយរបាំងពាណិជ្ជកម្មពីទស្សនៈរបស់ ចក្រភពអង់គ្លេស និងកម្ពុជា។
វេទិកាពាណិជ្ជកម្ម និងវិនិយោគនេះបានទាក់ទាញធុរកិច្ច និងវិនិយោគិនសំខាន់ៗរបស់ចក្រភពអង់គ្លេស ក្នុងតំបន់មកកាន់កម្ពុជា រួមមានប្រទេសសិង្ហបុរី និងវៀតណាមផងដែរ។ វេទិកានេះគឺដើរតួជាថ្នាលមួយដើម្បី បង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងបង្ហាញពីគំនិតផ្តួចផ្តើមមួយចំនួនដែលត្រូវបានបង្កើតឡើងសម្រាប់គោលបំណងនោះ។ ទាំងនេះរួមមានកម្មវិធីអភិវឌ្ឍន៍របស់ចក្រភពអង់គ្លេស ដែលគាំទ្រដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់កម្ពុជា និងការផ្លាស់ប្តូរបៃតង ដែលជំរុញកំណើននៅក្នុងប្រទេសទាំងពីរ ភាពជាដៃគូជាមួយអ្នកនាំចេញកម្ពុជាដើម្បីនាំយកទំនិញរបស់ពួកគេ ទៅកាន់ទីផ្សារចក្រភពអង់គ្លេស និងទាញយកអត្ថប្រយោជន៍ពីគម្រោងពាណិជ្ជកម្មប្រទេសកំពុងអភិវឌ្ឍន៍ ការ លើកកម្ពស់កម្ពុជាជាគោលដៅវិនិយោគ និងបំណងរបស់ភាគីទាំងពីរក្នុងការបង្កើតកិច្ចព្រមព្រៀងពន្ធទ្វេរដង និងកិច្ចព្រមព្រៀង ពាក់ព័ន្ធពាណិជ្ជកម្មចាំបាច់ផ្សេងទៀត។
នាឱកាសនោះលោក Dominic Williams MBE បានបង្ហាញភាពជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរបស់ចក្រភពអង់គ្លេស-កម្ពុជា នាំមកនូវអត្ថប្រយោជន៍យ៉ាងច្រើនដល់ភាគីទាំងពីរ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់គោលដៅអភិវឌ្ឍន៍របស់កម្ពុជា។ ចក្រភពអង់គ្លេសគឺជាទីផ្សារនាំចេញកំពូលទាំងដប់សម្រាប់ទំនិញកម្ពុជា ហើយយើងចង់ជួយអ្នកផលិតកម្ពុជាកាន់តែ ច្រើនក្នុងការលក់ផលិតផលដ៏អស្ចារ្យរបស់ពួកគេទៅកាន់អ្នកប្រើប្រាស់នៅចក្រភពអង់គ្លេស។
នេះនឹងគាំទ្រដល់វិស័យសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើន និងគាំទ្រការងារសម្រាប់ប្រជាជនកម្ពុជាដែលឧស្សាហ៍ព្យាយាម។ លោកក៏មានបំណងចង់ជួយធុរកិច្ចចក្រភពអង់គ្លេស ពង្រីកវត្តមានរបស់ពួកគេក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យអប់រំ ហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មហិរញ្ញវត្ថុ។ ចក្រភពអង់គ្លេសមានក្រុមហ៊ុនដែលមានបទពិសោធន៍ពិសេសក្នុងវិស័យទាំង នេះដែលពួកគេអាចប្រើប្រាស់ដើម្បីបង្កើតប្រាក់ចំណូលសម្រាប់ចក្រភពអង់គ្លេស និងលើកកម្ពស់ការប្រកួតប្រជែងជាសាកលរបស់កម្ពុជា។
ការផ្តោតសំខាន់លើឆ្នាំ២០៣០ ស្របទៅនឹងចំណុចសំខាន់ៗមួយចំនួន វាស្របពេលជាមួយនឹងកាលបរិច្ឆេទគោលដៅសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិដែលដឹកនាំផែនការសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។ ចក្ខុវិស័យឆ្នាំ ២០៣០ របស់កម្ពុជាមានគោលបំណងសម្រេចបាននូវប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ដែលផ្តល់ឱកាសដ៏សម្បូរបែបសម្រាប់អាជីវកម្មរបស់ចក្រភពអង់គ្លេស។ ឆ្នាំ២០៣០ គឺជាថ្ងៃផុតកំណត់ដ៏សំខាន់មួយសម្រាប់សកម្មភាពអាកាសធាតុ ពិភពលោកជាមួយនឹងផលប៉ះពាល់សម្រាប់ការអនុវត្តប្រកប ដោយនិរន្តរភាពនៅក្នុងវិស័យសំខាន់ៗរបស់កម្ពុជា។
លោកស្រី ចម និម្មល បានឱ្យដឹងដែរថា ការរៀបចំវេទិកានៅថ្ងៃនេះពិតជាមានសារៈសំខាន់ និងដើរតួជាថ្នាលដ៏សមស្របក្នុងការពង្រឹងភាពជាដៃគូប្រកបដោយ ភាពជាក់ស្តែង ភាពធន់ និងចក្ខុវិស័យឆ្ពោះទៅមុខ។ វេទិកានេះមិនត្រឹមតែផ្តល់ឱកាសសម្រាប់បង្កើតឱ្យមានកិច្ចពិភាក្សាដោយស្មោះត្រង់ និងបើកចំហប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រួលដល់ភាពជាដៃគូអាជីវកម្មជាយុទ្ធសាស្ត្រ ដែលជំរុញកំណើនប្រកបដោយនិរន្តរភាព និងបរិយាបន្នផងដែរ។ លោកស្រីក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការធ្វើសមាហរណកម្មពាណិជ្ជកម្មរបស់កម្ពុជាទៅក្នុងតំបន់ និងពិភពលោក។
លោកស្រី ចម និម្មល បានឱ្យដឹងដែរថា កម្ពុជាបានទទួលអត្ថប្រយោជន៍យ៉ាងច្រើនពីទំនាក់ទំនងក្របខណ្ឌតំបន់ និងទ្វេភាគី ដែលបានរួមចំណែក និងពង្រឹងឆន្ទៈរបស់ កម្ពុជាទៅក្នុងប្រព័ន្ធពហុភាគីនិយមប្រកបដោយបរិយាបន្ន។ សម្រាប់ចក្ខុវិស័យឆ្ពោះទៅអនាគត ដើម្បីឈានទៅសម្រេចបាននូវវិបុលភាពប្រកបដោយចីរភាព ត្រូវការនូវឆន្ទៈដ៏មោះមុតពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងយន្តការនៃភាពជាដៃ គូរវាងរដ្ឋនិងឯកជន ការបង្កើតនូវបទប្បញ្ញត្តិ និងគោលនយោបាយស្របទៅនឹងការគាំទ្រដល់វិស័យឯកជនដើម្បីទាញ យកអត្ថប្រយោជន៍ឱ្យបានពេញលេញពីអត្ថប្រយោជន៍នៃការអនុគ្រោះពន្ធនិងការលើកទឹកចិត្តនានា។»
វេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងចក្រភពអង់គ្លេស-កម្ពុជា លើកទី២ តំណាងឱ្យឱកាសដ៏សំខាន់សម្រាប់ប្រទេសទាំងពីរ ក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ដោះស្រាយបញ្ហាប្រឈមរួមគ្នា និងផែនការសម្រាប់អនាគតប្រកបដោយនិរន្តរភាព។ ចក្ខុវិស័យទៅកាន់ឆ្នាំ២០៣០ គឺមានភាពច្បាស់លាស់៖ ភាពជាដៃគូដែលមានភាពស្វាហាប់ ភាពធន់ និងផលប្រយោជន៍ទៅវិញទៅ មក ដែលនឹងជំរុញឱ្យមានការរីកចម្រើន បង្កើតឱកាសការងារ និងរកឃើញនូវសក្តានុពលថ្មីសម្រាប់អាជីវកម្ម និងប្រជាជនក្នុង ប្រទេសទាំងពីរ៕