Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកឧកញ៉ា លាង ម៉េង ប្រគល់ទឹកបរិសុទ្ធ និងទឹកក្រូច៤០០០កេស ជូនរដ្ឋបាលរាជធានីភ្នំពេញ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

13-11-2024 15:54

(ភ្នំពេញ)៖ ទឹកបរិសុទ្ធ និងទឹកក្រូចចំនួន៤០០០កេស ត្រូវបានអ្នកឧកញ៉ា លាង ម៉េង ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីអបអរក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៤នេះ។

ពិធីប្រគល់ និងទទួលបានធ្វើឡើងនារសៀលនាថ្ងៃទី១៣ ខែវិច្ឆិកា ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ា លាង ម៉េង តំណាងលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង ក្នុងឱកាសនោះ បានលើកឡើងថា ក្នុងនាមក្រុមប្រឹក្សារាជធានីភ្នំពេញ គណៈអភិបាលរាជធានីភ្នំពេញ មន្ត្រីរាជការ កងកម្លាំងទាំងអស់ ក្នុងរាជធានីភ្នំពេញ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា ដែលបានឧបត្ថម្ភ ទឹកពិសាកម្ពុជាចំនួន ៣,០០០កេស និងទឹកក្រូច IZE ចំនួន ១,០០០កេស ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីអបអរក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤។

លោកបន្តថា តាមរយៈអំណោយខាងលើ បានបង្ហាញឱ្យឃើញអំពីទឹកចិត្ត និងការគិតគូរជូនដល់មន្ត្រីរាជការ និងកងកម្លាំង នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដែលកំពុងបំពេញតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការថែរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ជូនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋដែលមកទស្សនាកំសាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤៕