Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វីដេអូក្រសួងការបរទេស៖ កម្ពុជាត្រូវបានជ្រើសររើសជាផ្លូវការ ជាប្រទេសម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ គ្រោងនឹងធ្វើឡើងនៅឆ្នាំ២០២៦ នារាជធានីភ្នំពេញ

13-11-2024 14:49

(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផលិតវីដេអូខ្លីមួយ ស្តីពីប្រទេសកម្ពុជាត្រូវបានជ្រើសររើសជាផ្លូវការ ជាប្រទេសម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ គ្រោងនឹងធ្វើឡើងនៅឆ្នាំ២០២៦ នារាជធានីភ្នំពេញ។

វីដេអូនេះ ក៏ត្រូវបានបញ្ចាំងជូនប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល នៃប្រទេសជាសមាជិកហ្វ្រង់កូហ្វូនី ទស្សនាផងដែរ ក្នុងឱកាសពិធីបិទកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ នៅប្រទេសបារាំង ដែលបានប្រព្រឹត្តទៅពីថ្ងៃទី៤ ដល់ទី៥ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីសផងដែរ៕