Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបក្រុមក្មេងទំនើង៥នាក់ ដែលធ្វើសកម្មកាប់ប្រហារលើជនរងគ្រោះម្នាក់បណ្ដាលឲ្យរបួសធ្ងន់នៅខណ្ឌឫស្សីកែវ

13-11-2024 14:46

(ភ្នំពេញ)៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ នៅចំណុចភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីកាប់ប្រហារលើជនរងគ្រោះម្នាក់បណ្ដាលឲ្យរងរបួស នៅក្រុម០៧ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ​កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤។

ការចាប់ខ្លួនក្រុមជនសង្ស័យទាំង៥នាក់នេះ ធ្វើឡើងនៅចំណុចភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ នៅយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយចាប់យកម៉ូតូចំនួន២គ្រឿង។

ជនសង្ស័យទាំង៥នាក់រួមមាន៖ ១៖ឈ្មោះ ណាង វណ្ណៈ ភេទប្រុស, ២៖ឈ្មោះ វ៉ាន់ ដាវិត ហៅប៊ឺ ភេទប្រុស, ៣៖ឈ្មោះ ញ៉ូមួន ខេមរា ភេទប្រុស, ៤៖ឈ្មោះ រឿង វិរៈ ភេទប្រុស និង៥៖ឈ្មោះ ជួន នីម៉ូ ភេទប្រុស។ វត្ថុតាងចាប់យកម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ស ស៊េរីឆ្នាំ២០២៥ ពាក់ផ្លាកលេខភ្នំពេញ1LB-7723 និងម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៤ គ្មានផ្លាកលេខ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ ការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕