(បាត់ដំបង)៖ ត្រាក់រិះគន់ជាច្រើនសន្លឹកដែលគេដឹងថា អាចមានការរៀបចំដោយ មន្រ្តីយោធាជាច្រើននាក់ ដែលបម្រើការក្នុង កងពលតូចថ្មើរជើងលេខ៥២ ត្រូវបានគេរើសបាននៅទីរួមខេត្តបាត់ដំបង នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ ដោយបានស្នើដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជួយអន្តរាគមន៍ផ្លាស់ប្តូរមេបញ្ជាការលោក ម៊ី សិង្ហន ដោយសារការដឹកនាំមិនល្អ ដែលពួកគេមិនអាច ទទួលយកបាន។
តាមលិខិតស្នើរបស់នាយទាហាន និងពលទាហាន ដែលអង្គភាព Fresh News ទើបទទួលបាននៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា ពួកគាត់បានទទួលរងអំពើអសីលធម៌ជាច្រើន ពីការដឹកនាំរបស់លោក ម៉ី សិង្ហន មេបញ្ជាការកងពលតូចថ្មើរលេខ៥២ ហើយទង្វើទាំងនោះ ពួកគាត់មិនអាចទទួលយកបានឡើយ ទើបសម្រេចចិត្តនាំគ្នាបាចលិខិតស្នើសុំកិច្ចអន្តរាគមន៍ពី សម្ដេច ហ៊ុន សែន ទាំងនេះនៅទីសាធារណៈ ដើម្បីផ្លាស់ប្ដូរមេបញ្ជាការថ្មី សំដៅធានាឱ្យបានកិច្ចបម្រើជាតិត្រឹមត្រូវ គ្មានការធ្វើទុកបុកម្នេញដោយប្រការ ណាមួយទៀត។
ចំពោះការលើកឡើងនៅក្នុងលិខិតនេះអង្គភាព Fresh News មិនទាន់អាចសុំការបកស្រាយពីលោក ម៊ី សង្ហន បាននៅឡើយទេ នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦នេះ ដោយគ្មានលេខទូរស័ព្ទទាក់ទង ខណៈលោកឧត្តមសេនីយ៍ ប៊ុន សេង អង្គភាព Fresh News បានព្យាយាមទូរស័ព្ទចំនួន២ដើម្បីសុំការបញ្ជាក់តែលោកមិនបានទទួល។
ខាងក្រោមនេះ ជាការលើកឡើងរបស់នាយទាហាន និងពលទាហាន ដែលបានរំលេចទង្វើមួយចំនួនរបស់លោកមេបញ្ជាការ ម៉ី សិង្ហន៖