Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឯកឧត្តម កិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ថ្លែងអំណរគុណ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី, ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ដែលបានជូនពរឯកឧត្តម ក្នុងឱកាសចម្រើនជន្មាយុ គម្រប់ ៨៨ ឈានចូល ៨៩ឆ្នាំ (Video inside)

13-11-2024 12:04

(ភ្នំពេញ)៖ ឯកឧត្តម កិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី, ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ដែលបានផ្ញើសារលិខិតជូនពរឯកឧត្តម យ៉ាងកក់ក្តៅបំផុត ក្នុងឱកាសចម្រើនជន្មាយុ គម្រប់ ៨៨ ឈានចូល ៨៩ឆ្នាំ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

ដោយសារតែមានសារលិខិតជូនពរច្រើនពេក, ឯកឧត្តម កិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង មិនអាចផ្ញើលិខិតថ្លែងអំណរគុណ ឆ្លើយតបម្តងមួយៗបាន ហេតុនេះ ឯកឧត្តម សូមក្តីមេត្តាអធ្យាស្រ័យពីឯកឧត្តម ឧបនាយករដ្ឋមន្ត្រី, ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ទាំងអស់ផង៕