(ប៉េរូ)៖ តបតាមការអញ្ជើញរបស់ លោក Edgardo Alvarez អគ្គលេខាធិការនៃសមាគមន៍គ្រឹះស្ថានហិរញ្ញ វត្ថុអភិវឌ្ឍន៍អាមេរិកឡាទីន (The Latin American Association of Development Financing Institutions - ALIDE) ដែលមានទីស្នាក់ការនៅប្រទេសប៉េរូ, លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍បទនឹងកសិកម្ម និងជាប្រធានសមាគមគ្រឹះស្ថាន ហិរញ្ញវត្ថុអភិវឌ្ឍន៍នៅអាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) នឹងធ្វើជាអធិបតីថ្លែងនូវសុន្ទរកថាបើកកិច្ចប្រជុំ អន្តរជាតិនៃធនាគារអភិវឌ្ឍន៍ក្រោមប្រធានបទ «កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍប្រកប ដោយចីរភាព ការតភ្ជាប់តំបន់អាមេរិកឡាទីន និងតំបន់ខារីប៊ែន និងតំបន់អាស៊ី-ប៉ាស៊ីហ្វិក៖ តាមរយៈ គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍» ដែលនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាតALIDE ក្នុងទីក្រុងលីម៉ា ប្រទេស ប៉េរូ ពីថ្ងៃទី១៣-១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ។

កិច្ចប្រជុំអន្តរជាតិនៃធនាគារអភិវឌ្ឍន៍នេះរៀបចំដោយ សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ ALIDE និងសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ ADFIAP និងដោយ មានកិច្ចសហការពីធនាគារអភិវឌ្ឍន៍អន្តរអាមេរិក (Inter-American Development Bank - IDB) និង ធនាគារអភិវឌ្ឍន៍នៃតំបន់ឡាទីនអាម៉េរិកនិងតំបន់ខារីប៉ែន ស្របពេលដែលប្រទេសប៉េរូធ្វើជាម្ចាស់ផ្ទះនៃ វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក-Asia-Pacific Economic Cooperation (APEC)។

កិច្ចប្រជុំអន្តរជាតិនៃធនាគារអភិវឌ្ឍន៍ក្រោមឆ័ត្រនៃវេទិកា APEC លើកយកប្រធានបទ «កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ការតភ្ជាប់អាមេរិកឡាទីននិងតំបន់ខារីប៉ែន និងតំបន់អាស៊ី-ប៉ាស៊ីហ្វិក៖ តាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍» មានគោលបំណងសំខាន់គឺ៖

(១)៖ ដើម្បី ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍នៅតំបន់អាមេរិកឡាទីន និងតំបន់ ខារីប៉ែន និងតំបន់អាស៊ី-ប៉ាស៊ីហ្វិក, កិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង, វេទិកាចែករំលែកបទពិ សោធន៍, ការអនុវត្តល្អបំផុត្ត, និងយុទ្ធសាស្រ្តច្នៃប្រឌិតសម្រាប់ការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពខ្ពស់ដល់ សេដ្ឋកិច្ច និងសង្គម, (២)៖ ដើម្បីដោះស្រាយបញ្ហាសំខាន់ៗទាក់ទងនឹងរបៀបវារៈនៃការធ្វើសមាហរណកម្ម រវាងតំបន់អាមេរិកឡាទីន និងតំបន់អាស៊ីប៉ាស៊ីហ្វិក លើការអភិវឌ្ឍប្រកបដោយចីរភាព, បរិយាបន្នហិរញ្ញវត្ថុ, ទំនើបកម្មបច្ចេកវិទ្យាឌីជីថលនៃសេវាកម្មហិរញ្ញវត្ថុ និងការផ្តល់ហិរញ្ញប្បទានបៃតង និងហេដ្ឋារចនាសម្ព័ន្ធ ដែលមានភាពធន់នឹងកាសធាតុ, និង (៣)៖ ដើម្បីលើកកម្ពស់ការបង្កើតសម្ព័ន្ធភាពជាយុទ្ធសាស្ត្ររវាងធនា អភិវឌ្ឍន៍ប្រទេសនីមួយៗ ជាមួយនឹងអង្គការសម្រាប់ការអភិវឌ្ឍន៍ពហុភាគី ក្រុមហ៊ុនឯកជន និងស្ថាប័នរដ្ឋ នៅតំបន់អាមេរិកឡាទីន និងតំបន់អាស៊ី-ប៉ាស៊ីហ្វិក, ដើម្បីពង្រឹងការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស សម្រាប់គម្រោងដែលរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងសុទ្ធាលភាពសង្គមសេដ្ឋកិច្ច នៃតំបន់ទាំងពីរ។

ជាមួយគ្នានេះ លោកបណ្ឌិត កៅ ថាច នឹងអញ្ជើញធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សាដ៏មានសារៈសំខាន់ គឺ «ការពង្រឹងការអភិវឌ្ឍប្រកបដោយចិរភាព (Empowerment for Sustainable Development)» ដែលសំដៅដល់យុទ្ធសាស្ត្រក្នុងការរួបរួមគ្នាដើម្បីគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាព និងរួមចំណែកដល់ កំណើនសេដ្ឋកិច្ច៕