តំណាងអយ្យការសម្រេចចោទប្រកាន់ លោក លី សាម៉េត, លោក ដួង តារា, លោក ឡាច សំរោង និងលោក កន សុខកាយ ពីបទ «ប៉ុនប៉ងក្នុងបទសូកប៉ាន់» (Video inside)
13-11-2024 10:45
(ភ្នំពេញ)៖ លោក លី សាម៉េត, លោក ដួង តារា, លោក ឡាច សំរោង និងលោក កន សុខកាយ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទ «ប៉ុនប៉ងក្នុងបទសូកប៉ាន់»។
នេះបើតាមលោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោក ប្លង់ សុផល បានអះអាងថា ការសម្រេចចោទប្រកាន់បុគ្គលទាំង៤នាក់នេះ ក្រោយតំណាងអយ្យការបញ្ចប់ការសាកសួរ និងផ្អែកតាមភស្ដុតាង ដែលបានប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២២ តាមបញ្ញត្តិមាត្រា ២៧ មាត្រា៦០៥ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។
សូមរំលឹកថា លោក លី សាម៉េត ហៅគ្រូមា និងលោក ដួង តារា ត្រូវបានចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនកាលពីពេលកន្លងទៅ ខណៈលោក កន សុខកាយ អតីតអភិបាលស្រុកល្វាឯម ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ចាប់ខ្លួននៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤។ ដោយឡែក លោក ឡាច សំរោង កំពុងរត់គេចខ្លួន៕