(ភ្នំពេញ)៖ ព្រះមហាក្សត្រនៃកម្ពុជា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ស្តីពី ការបង្កើតគណៈកម្មាធិការជាតិដឹកនាំអនុវត្ត កម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព។

គណៈកម្មាធិការជាតិដឹកនាំអនុវត្ត កម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព មាននាយករដ្ឋមន្ត្រីជាប្រធាន និងមានអនុប្រធាន ព្រមទាំងសមាជិកជាច្រើននាក់ទៀត ដែលពីក្រសួងស្ថាប័នពាក់ព័ន្ធនានា៕