(កំពង់ធំ)៖ លោក ព្រហ្ម វ៉ាន់ឌី ប្រធានការិយាល័យសុវត្ថិភាពចរាចរណ៍ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បានឱ្យដឹងនៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្របពេលដែលពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ជិតមកដល់មន្ទីរសាធារណការ បានសហការជាមួយលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តក្រុមការងារ ស.ស.យ.ក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ ស្នងការដ្ឋាននគរបាលខេត្ត និងអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន បានចុះយុទ្ធនាការផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅផ្សារស្ទឹងសែន។
នាឱកាសនោះដែរ ក៏បានចែកជូននូវសៀវភៅស្មារតីច្បាប់ដូចខាងក្រោម៖
១៖ សៀវភៅអ្វីដែលអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹងចំនួន ២៣០ក្បាល
២៖ ខិតបណ្ណជំនួយស្មារតី ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកចំនួន ២៣០សន្លឹក
៣៖ ខិតបណ្ណអ្វីដែលអ្នកបើកបរត្រូវដឹងចំនួន ២៣០សន្លឹក
៤៖ ស្ទិកគ័រចំណាំងផ្លាតចំនួន ១០០សន្លឹក។
ជាមួយគ្នានេះលោក ព្រហ្ម វ៉ាន់ឌី សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋចូលរួមគោរពច្បាប់បើកបរដោយមានការប្រុងប្រយ័ត្នកុំប្រើប្រាស់គ្រឿងស្រវឹង បើកបរយល់អធ្យាស្រ័យគ្នាទៅវិញទៅមក៕