(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសារចរណែនាំមួយ ស្ដីពី វិធានការចាំបាច់នានា ក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពខ្ពស់ និងនិរន្តរភាព នៃការគ្រប់គ្រប់គ្រងធនធានធម្មជាតិ និងពង្រឹងការទប់ស្កាត់បទល្មើសនានា។

តាមលិខិតរបស់រាជរដ្ឋាភិបាល ដែលអង្គភាព Fresh News ទើបទទួលបាននៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងធ្វើការកែទម្រង់ស៊ីជម្រៅ លើការគ្រប់គ្រងធនធានធម្មជាតិ ជាពិសេសទៅលើវិស័យព្រៃឈើ និងជលផល តាមរយៈការជំរុញឱ្យ មានការធ្វើវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា។

ក្នុងលិខិតសារចរបានបន្តថា ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព នៃការគ្រប់គ្រងធនធានធម្មជាតិ ដ៏គួរឱ្យព្រួយបារម្ភ  រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការចាំបាច់ចំនួន ៩ចំណុច ដែលមានការពាក់ព័ន្ធ ជាមួយមន្រ្តីទាំងថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ។

សូមអានខ្លឹមសារក្នុងសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចខាងក្រោម៖