(ភ្នំពេញ)៖ ក្រុមហ៊ុនទេសចរណ៍ RTR បានប្រារព្ធកម្មវិធីគម្រប់ខួប២០ របស់ខ្លួន នៅឯសណ្ឋាគារ សូហ្វីតែល ភោគីត្រា ភ្នំពេញ នាល្ងាចថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦ ក្រោមវត្តមានផ្ដល់កិត្តិយសចូលរួម ដោយលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ព្រមទាំងដៃគូក្រុមហ៊ុន និងអតិថិជន ជាច្រើននាក់ទៀត។
លោកស្រី ង៉ោ គីម ជាស្ថាបនិកក្រុមហ៊ុន បានថ្លែងបញ្ជាក់ថា ក្រុមហ៊ុនទេសចរណ៍ RTR ត្រូវបានបង្កើតឡើង នៅក្នុងប្រទេសកម្ពុជា លើកដំបូងនាឆ្នាំ១៩៩៦ គឺ៣ឆ្នាំបន្ទាប់ពីប្រទេសកម្ពុជា មានការបោះឆ្នោតជាសកល កាលពីឆ្នាំ១៩៩៣។ ក្នុងប្រតិបត្តិការលើសេវាកម្ម លក់កញ្ចប់ទេសចរណ៍ រួមមានលក់សំបុត្រយន្តហោះ និងរៀបចំកញ្ចប់ទេសចរណ៍ ក្នុងដំណាក់កាលដំបូងនោះ ក្រុមហ៊ុនបានទទួលនូវការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ពលរដ្ឋក្នុងស្រុក ដែលមានចំណូលចិត្តទៅកម្សាន្ត នៅក្រៅប្រទេស និងពីសំណាក់ជន ជាតិបរទេស ដែលមកកម្សាន្តនៅក្នុងប្រទេសកម្ពុជា។
លោកស្រីបន្តថា តាមរយៈវត្តមាន របស់ក្រុមហ៊ុនទេសចរណ៍RTR អ្នកទេសចរណ៍ជាជនបរទេស ជាច្រើនម៉ឺននាក់ ត្រូវបានក្រុមហ៊ុនទាក់ទាញឲ្យចុះមកកម្សាន្ត នៅកម្ពុជា ដែលមិនខុសពីការរួមចំណែក លើកស្ទួយដល់វិស័យទេសចរណ៍។ ក្នុងនោះចលនា ចេញទៅកម្សាន្តក្រៅប្រទេស ពីសំណាក់ពលរដ្ឋខ្មែរទៅកាន់ប្រទេស សំខាន់ៗដូចជាវៀតណាម ម៉ាឡេ សិង្ហបុរី ជប៉ុន កូរ៉េ ហុងកុង កោះម៉ាឌីវ អូស្រ្តាលី អាមេរិក និងទ្វីបអឺរ៉ុបជាដើម ក៏មានចំនួនច្រើនឡើងជារៀងរាល់ឆ្នាំ។ នៅថ្ងៃទី៨ តុលា ក្នុងឆ្នាំ២០១៦នេះ មានរយៈពេល២០ឆ្នាំគត់ ដែលក្រុមហ៊ុនទេសចរណ៍ RTR បានរួមចំណែក ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ ឲ្យមានការរីកចំរើនទាំងក្នុង និងក្រៅប្រទេស តាមរយៈសេវាកម្មរបស់ខ្លួន។ ក្នុងរយៈពេលកន្លងមក ក្រុមហ៊ុនក៏បានរួមចំណែក បណ្ដុះបណ្ដាលធនធានមនុស្ស ឲ្យមានការយល់ដឹងពិតប្រាកដ ជាមគ្គុទេសទេសចរណ៍ និងក្លាយជាធនធានយ៉ាងសំខាន់ក្នុងវិស័យទេសចរណ៍ផងដែរ ជាពិសេស គឺបុគ្គលិកនារី។
ស្ថាបនិកក្រុមហ៊ុន RTR ដដែលបានបន្ថែមទៀតថា យ៉ាងហោចមានបុគ្គលិកជានារី និងអ្នកទទួលបានការបណ្ដុះបណ្ដាល ជំនាញពីក្រុមហ៊ុនច្រើននាក់ ដែលបានវិវត្តន៍ខ្លួនក្លាយ ជាអ្នកឯកទេសលើវិស័យទេសចរណ៍ និងមានខ្លះបានក្លាយជាម្ចាស់ ក្រុមហ៊ុនទេសចរណ៍ផ្ទាល់ខ្លួន ដែលធ្វើឲ្យវិស័យនេះមានសន្ទុះ។ ២០ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនទេសចរណ៍ RTR ត្រូវបានចាត់ទុកជាក្រុមហ៊ុនទេសចរណ៍ ដែលមានបទពិសោធន៍ និងមានជំនាញច្បាស់លាស់ ហើយត្រូវបានទទួលស្គាល់ ជាអន្តជាតិ។ ក្រុមហ៊ុនក៏ទទួលបានដៃគូ សហការកាន់តែច្រើន ជាមួយបណ្ដាប្រទេស ក្នុង និងក្រៅតំបន់ ដែលមានវិស័យទេសចរណ៍ជឿនលឿនផងដែរ ទើបធ្វើឲ្យប្រតិបត្តិការ របស់ក្រុមហ៊ុនកាន់តែមានភាពទាក់ទាញ។ ក្រៅពីបុគ្គលិកជំនាញរបស់ក្រុមហ៊ុនចំនួន ជាង៣០រូបប្រចាំ ក្រុមហ៊ុន ក្រុមហ៊ុន RTR ក៏មានដៃគួសហការ ទាំងក្នុង និងក្រៅប្រទេស ក្នុងការបំពេញនូវរាល់តម្រូវការ របស់អតិថិជនសម្រាប់កញ្ចប់ទេសចរណ៍ ប្រកបដោយការទទួលខុសត្រូវ និងគុណធម៌ផងដែរ។
សូមបញ្ជាក់ថា ជាការអរគុណ ចំពោះការគាំទ្ររបស់អតិថិជន ទាំងក្នុង និងក្រៅប្រទេស ក្រុមហ៊ុន RTR នឹងបន្តចែកចាយនូវផលិតផលរបស់ខ្លួន ប្រកបដោយភាពច្នៃប្រឌិត និង ការយកចិត្តទុកដាក់ គុណធម៌ និងកាន់តែផ្ដល់សេវាកម្មល្អ ប្រសើរបន្ថែមទៀត ដើម្បីផ្ដល់ជាជម្រើសសម្រាប់អតិថិជន។
នៅក្នុងថ្ងៃគម្រប់ខួប២០ឆ្នាំនៅថ្ងៃនេះ ក្រុមហ៊ុនRTR មានមោទនភាព ប្រកាសគម្រោងចំនួន៣ ដើម្បីផ្ដល់ជូនចំពោះអតិថិជន ដែលបានផ្ដល់តម្លៃ និងជឿទុកចិត្តចំពោះ សេវាកម្មរបស់ក្រុមហ៊ុន។
គម្រោងទាំងនោះរួមមាន៖
1. សេវាកម្ម Online Booking៖ គឺជាសេវាកម្មដំបូងគេមិនធ្លាប់មាន នៅក្នុងប្រទេស
កម្ពុជា ដែលក្រុមហ៊ុននឹងផ្ដល់ឲ្យអតិថិជន ទាំងក្នុងនៅក្រៅប្រទេស អាចទិញ និងកក់កញ្ចប់ទេសចរណ៍ ដូចជាសំបុត្រយន្តហោះ សណ្ឋាគារ និងកញ្ចប់ដំណើរកម្សាន្ត បានយ៉ាងងាយស្រួលតាមរយៈក្រុមហ៊ុន នៅទូទំាងពិភពលោក។ សេវានេះនឹងណែនាំឲ្យអតិថិជនទាំងកម្ពុជា និងជនបរទេសមានជម្រើសកាន់ តែសំបូរបែបលើកញ្ចប់កម្សាន្ត ជាពិសេសគឺការជម្រើសស្នាក់ នៅក្នុងសណ្ឋាគារល្បីៗ នៅកម្ពុជានិងនៅទូទាំងពិភពលោក តាមរយៈវេបសាយរបស់ក្រុមហ៊ុន www.rtr-tours.com
2. VIP Card ៖ គឺជាការផ្ដល់ជូនយ៉ាងពិសេស ជូនចំពោះអតិថិជនដ៏មានតម្លៃ ដែលតែងតែគាំទ្រក្រុមហ៊ុន អ៊ែរ តេ អ៊ែរ ព្រមទាំង បណ្ដាភ្ញៀវកិត្តិយសទំាងអស់ ដែលត្រូវបានអញ្ជើញឲ្យចូលរួម នៅក្នុងពិធីប្រារព្ធខួបគម្រប់២០ឆ្នាំ សម្រាប់ថ្ងៃនេះ។ សូមធ្វើបញ្ជាក់ថា VIP Card នឹងក្លាយជាប័ណ្ណសន្សំ ពិន្ទុមិនធ្លាប់មានសម្រាប់លើកទឹកចិត្ត ដល់អតិថិជនដោយរង្វាន់ផ្ដល់ជូន នឹងផ្អែកតាមប្រវត្តិ នៃការធ្វើដំណើររបស់អតិថិជន ដែលបានប្រើប្រាស់សេវាកម្ម ពីក្រុមហ៊ុន និងផ្អែកកតាមទំហ៊ំនៃការចំណាយ។ ជាឧទាហរណ៍ សម្រាប់លោកអ្នកដែលបាន ចំណាយទិញសំបុត្រឡើងចុះ ទៅកាន់ប្រទេសណាមួយញឹកញាប់ ក្នុងមួយខែៗ ក្រុមហ៊ុននឹងផ្ដល់ជាសំបុត្រយន្តហោះ ដោយឥតគិតថ្លៃហើយសម្រាប់អតិថិជនខ្លះ ដែលឧស្សាហ៍ទិញ កញ្ចប់ដើរកម្សាន្ត គឺក្រុមហ៊ុននឹងបញ្ចុះតម្លៃ ឬអាចផ្ដល់កញ្ចប់ដើរកម្សាន្ត ដោយឥតគិតថ្លៃតែម្ដង ដើម្បីជារង្វាន់តបស្នងចំពោះ ការជ្រើសរើសសេវាកម្មពីRTR។
3. បន្ថែមពីលើគម្រោង មិនធ្លាប់មានខាងលើ ក្រុមហ៊ុនទេសចរណ៍ RTR និងក្រុមហ៊ុន TPC (Trade Partnership Coporation) ដ៏ធំរបស់ប្រទេសអូស្រ្តាលី ដែលមានការទទួលស្គាល់ដោយរដ្ឋាភិបាល ប្រទេសអូស្រ្តាលី ក៏សម្រេចចុះកិច្ចព្រមព្រៀងជាផ្លូវការ នៅក្នុងថ្ងៃនេះផងដែរ ដើម្បីពង្រីងសេវាកម្ម ក្នុងវិស័យពាណិជ្ជកម្ម និងទេសចរណ៏រវាងប្រទេសកម្ពុជា និងប្រទេសអូស្រ្តាលី តាមរយៈការផ្សព្វផ្សាយពីប្រទេសកម្ពុជា លើទំពរ័អន្តរជាតិតាមរយៈដៃគូរបស់ក្រុមហ៊ុន TPC. លើសពីនេះទៅទៀត ការចុះអនស្សរណៈយោគយល់នេះ ក៏ផ្តោតសំខាន់លើការផ្តល់ជូននូវសេវាកម្មប្រឹក្សាយោបល់ និងរៀបចំឯកសារ សម្រាប់ប្រជាជនកម្ពជា ក្នុងឱកាសទៅសិក្សា ធ្វើការ និងចុះកម្មសិក្សា និង វិនិយោគស្របច្បាប់ នៅប្រទេសអូស្រា្តលី និងញូវសីឡេន ។ នេះជាជោគជ័យ និងមោទនភាពដ៏ធំធេង របស់ក្រុមហ៊ុន បន្ទាប់ពី RTR ត្រូវបានទទួលស្គាល់ ជាក្រុមហ៊ុនទេសចរណ៍កម្រិតអន្តរជាតិ របស់ប្រទេសកម្ពុជា៕