(កំពង់ចាម)៖ លោកស្រី ទេព​ កូលាប​ តំណាងដ៏ខ្ពង់ខ្ពស់ លោក ហ៊ុន​ ម៉ានិត​ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកចំការលើ ខេត្ដកំពង់ចាម បាននាំយកនូវអំណោយជាកុំព្យូទ័រ និងថវិកាលើកទឹកចិត្ដមួយចំនួនផ្ដល់ជូនសិស្សានុសិស្ស ក្នុងស្រុកចំការលើ ខេត្ដកំពង់ចាម ដែលបានប្រឡងជាប់សញ្ហាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៣-២០២៤។

ការនាំអំណោយរបស់ លោក ហ៊ុន​ ម៉ានិត​ ប្រគល់ជូនសិស្សានុសិស្សខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។សម្រាប់រង្វាន់លើកទឹកចិត្តរួមមាន៖
* សិស្សនិទ្ទេស A ចំនួន ១៥រូប ក្នុងម្នាក់ៗទទួលបាន កុំព្យូទ័រ ១គ្រឿង និងថវិកាចំនួន ៤០០,០០០រៀល
* សិស្សនិទ្ទេស B ចំនួន ២២រូប ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២០០,០០០រៀល
* សិស្សនិទ្ទេស C ចំនួន ៨២រូប ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០០,០០០រៀល
* សិស្សនិទ្ទេស D ចំនួន ១១៩រូប ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០០,០០០រៀល
* សិស្សនិទ្ទេស E ចំនួន ១៦៧រូប ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០០,០០០រៀល។

សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ បេក្ខជនប្រឡងជាប់សរុប ១០៦,៣៥១នាក់ ត្រូវជា ៧៩.០០ភាគរយនៃចំនួន បេក្ខជនមកប្រឡង។ បេក្ខជនជាប់និទ្ទេស A ចំនួន ២,២១៦នាក់, និទ្ទេស B ចំនួន ៩,៧០១នាក់, និទ្ទេស C ចំនួន ២២,៦៧៥នាក់, និទ្ទេស D ចំនួន ៣៦,៦៨៣នាក់, និងនិទ្ទេស E ចំនួន ៣៥,០៧៦នាក់៕