(ភ្នំពេញ)៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហាញពីវឌ្ឍនភាពនៃគម្រោង បុរី ឡេង ណាវ៉ាត្រា ផ្លូ៦A ដែលបានដោះស្រាយរួចរាល់ជាមួយអតិថិជន និងបានកំពុងសាងសង់រាប់ពាន់ល្វែង។
អ្នកឧកញ៉ាបានមានប្រសាសន៍ថា៖ «វឌ្ឍនភាពដំណើរការនៃការសាងសង់គម្រោងបុរី ឡេង ណាវ៉ាត្រា ៦A គិតត្រឹមថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ គឺបានដោះស្រាយ និងសាងសង់បញ្ចប់បានចំនួន ២០០៦ ផ្ទះ និងផ្ទះដែលមិនទាន់បញ្ចប់គឺកំពុងខិតខំរកដំណោះស្រាយដើម្បីអាចសាងសង់បញ្ចប់ជាបន្តបន្ទាប់។
ចំពោះបណ្ណកម្មសិទ្ធិក្រុមហ៊ុនបានដោះស្រាយជាមួយភាគីដែលពាក់ព័ន្ធ ជាពិសេសក្រសួងរៀបចំដែនដី បានជួយសម្របសម្រួល បច្ចុប្បន្នបណ្ណកម្មសិទ្ធិបានតម្កល់នៅក្រសួងស្ទើរទាំងស្រុង។
សូមបញ្ជាក់ថា គម្រោង បុរី ឡេង ណាវ៉ាត្រា ផ្លូវ៦A បើទោះមានភាពយឺតយ៉ាវខ្លះសម្រាបអតិថិជន ក៏ប៉ុន្តែអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមការងារសាងសង់នៅតែបន្តយ៉ាងសកម្មដើម្បីពន្លឿនការសាងសង់ជូនដល់អតិថិជនរបស់ខ្លួន។
សូមស្ដាប់ការ ការបង្ហាញរបស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទាំងអស់គ្នា