(ភ្នំពេញ)៖ ពីទីក្រុងភ្នំពេញ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានផ្ញើសារលិខិតថ្លែងអំណរគុណចំពោះ លោកស្រី VALENTINA MATVIENKO ប្រធានក្រុមប្រឹក្សាសហព័ន្ធ (ព្រឹទ្ធសភា) នៃសភាសហព័ន្ធ នៃសហព័ន្ធរុស្ស៉ី ដែលបានផ្ញើសារលិខិតចូលរួមអបអរសាទរដល់ខួបលើកទី៧១ឆ្នាំ នៃបុណ្យឯករាជ្យជាតិកម្ពុជា ៩វិច្ឆិកា ឆ្នាំ២០២៤។
តាមរយៈសារលិខិតនេះ សម្តេចតេជោ ហ៊ុន សែន បានបញញជាក់ថា «ខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលចំណងមិត្តភាព និងទំនាក់ទំនងជាប្រពៃណីរវាង កម្ពុជានិងរុស្សី ត្រូវបានពង្រឹងនិងធ្វើឱ្យកាន់តែស៊ីជម្រៅគួរឱ្យកត់សម្គាល់។ ខ្ញុំត្រៀមខ្លួនជានិច្ច ធ្វើការយ៉ាងជិតស្និទ្ធជាមួយ លោកជំទាវ និងក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធ នៃសហព័ន្ធរុស្សី សំដៅបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរបស់យើង ដើម្បីជាផលប្រយោជន៍ទៅវិញ ទៅមកសម្រាប់ប្រទេស និងប្រជាជនយើងទាំងពីរ»។
ជាថ្មីម្តងទៀត សម្តេចសូមឆ្លៀតឱកាសនេះ សូមប្រសិទ្ធពរជ័យបវរមហាប្រសើរជូន លោកជំទាវ សូម មានសុខភាពល្អបរិបូរណ៍ សុភមង្គល និងទទួលបានជោគជ័យត្រចះត្រចង់គ្រប់ភារកិច្ច និងសូមប្រសិទ្ធ ពរ ប្រជាជន សហព័ន្ធរុស្ស៉ី សូមប្រកបដោយសុភមង្គល និងវិបុលភាព៕
ខាងក្រោមនេះជាសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន៖