(ភ្នំពេញ)៖ រថយន្ត Ford Ranger Pickup (ភីកអាប់) មានការពេញនិយមនៅកម្ពុជា ព្រោះតែប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ ស្ថានភាពផ្លូវនៅមានការលំបាកច្រើន ជាហេតុដែលនាំឲ្យមានតម្រូវការរថយន្ត ដែលមានភាពធន់និងរឹងមាំ សម្រាប់ការបើកបរ នៅលើផ្លូវលំបាក។ ម្យ៉ាងទៀតរថយន្តប្រភេទនេះស៊ីប្រេងតិច សន្សំសំចៃខ្ពស់ ផ្តល់សុវត្ថិភាពខ្ពស់ ថែមទាំងជួយកាត់បន្ថយការប៉ះពាល់ ដល់បរិស្ថានបានច្រើន ខុសពីរថយន្តភីកអាប់ដទៃទៀត។
ដើម្បីឲ្យលោកអ្នកកាន់តែយល់ច្បាស់ យើងសូមបង្ហាញជូននូវបច្ចេកវិទ្យាសំខាន់ៗមួយចំនួនដែលធ្វើឲ្យ Ford Ranger ជាជម្រើសទីមួយ របស់អតិថិជន និងចំណុចខុសប្លែកពីរថយន្តភីកអាប់ដទៃ៖
⦁ ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លង និងឧបករណ៍ផ្តល់ដំណឹងពេលចេញពីគន្លង (Lane Keeping Alert and Lane Keeping Aid) ជាប្រព័ន្ធមួយដែលអាចផ្តល់ជូនអ្នកបើកបរសម្រាប់ការពារ ចំពោះការចាកចេញពីគន្លងផ្លូវរបស់ខ្លួនដោយចៃដន្យ នៅពេលដែល កំពុងបើកបរក្នុងល្បឿនលឿន។
⦁ ប្រព័ន្ធបន្ថយល្បឿននិងរក្សាគំលាតសុវត្ថិភាពដោយស្វ័យប្រវត្តិ (Adaptive Cruise Control) បានផ្តល់នូវភាពរំញោចដើម្បីកំណត់ ទៅលើល្បឿនក៏ដូចជាចម្ងាយចំពោះរថយន្តដែលបើកនៅពីខាងមុខ ដែលបង្កើតឡើងគោលបំនងធ្វើយ៉ាងណា បញ្ជៀសអ្នកបើកបរ ឲ្យចៀសផុតពីការបើកបរលើសល្បឿនដែលបានកំនត់។
⦁ ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ដែលអាចកើតមាន នៅខាងមុខ (Forward Collision Alert) ឧបករណ៍នេះមានទំនាក់ទំនងផ្សារភ្ជាប់ទៅនឹង ប្រព័ន្ធកំណត់ល្បឿនរថយន្ត ដែលអាចផ្តល់ឲ្យអ្នកបើកបរអាចធ្វើការពិនិត្យ ពីចន្លោះសុវត្ថិភាពនៃរថយន្តរបស់គាត់នៅក្នុងចម្ងាយ សុវត្តិភាពមួយ។
⦁ ប្រព័ន្ធជំនួយចូលចតផ្នែកខាងមុខ និងកាមេរ៉ាសុវត្ថិភាពផ្នែកខាងក្រោយនៃរថយន្ត (Front and Rear Park Assist) ការប្រើប្រាស់ នូវប្រព័ន្ធរំញោចសម្រាប់ការពារនូវឧបសគ្គផ្សេងៗ ព្រមទាំងផ្តល់ជូនអ្នកបើកបរនូវការផ្តល់នូវដំនឹងនៅពេលដែល រថយន្តបានជួប នូវឧបសគ្គផ្សេងៗ ដូចជាពេលកំពុងចូលចតជាដើម។ កាមេរ៉ាផ្នែកខាងក្រោយនៃរថយន្តបានផ្តល់នូវរូបភាពច្បាស់ រេទៅតាមចង្កូត ដែលអាចផ្តល់ភាពទុកចិត្តខ្ពស់សម្រាប់អ្នកបើកបរនៅពេលចូលចត។
⦁ ប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរក្នុងផ្លូវកោង និងរអិល (Electronic Stability Program) ជាមួយនឹងប្រព័ន្ធទប់លំនឹងរបស់រថយន្ត Ford Ranger អាចធ្វើការទប់លំនឹងរបស់រថយន្តនៅពេលដែលរថយន្តចង់ឈានទៅរកការក្រឡាប់បាន។
⦁ ជាមួយនឹងបច្ចេកវិទ្យាផ្សេងទៀតដែលមាននៅលើរថយន្ត Ford Ranger ស៊េរីថ្មីនោះគឺ ប្រព័ន្ធទប់លំនឹងពេលឡើងចំណោតនិងចុះ ចំណោត អាចជួយឲ្យអ្នកបើកបរមានទំនុកចិត្តក្នុងការបើករថយន្តឡើងចំណោត និងកាត់បន្ថយនូវស្ថានភាពរអិល មិនឲ្យរថយន្ត រអិលទៅមុខលឿនពេកនៅពេលដែលចុះពីចំណោត។
⦁ ប្រព័ន្ធជំនួយក្នុងការចាប់ហ្វ្រាំងបន្ទាន់ (Emergency Brake Assist) ដែលផ្តល់នូវសំពាធខ្ពស់សម្រាប់ប្រព័ន្ធហ្វ្រាំងរបស់រថយន្ត ក្នុងការបង្កើន នូវកម្លាំងរបស់ហ្វ្រាំងឲ្យមានប្រសិទ្ធភាពជាងមុននៅពេល ដែលអ្នកបើកបរចាប់ហ្វ្រាំងនៅក្នុងករណីបន្ទាន់។
⦁ ប្រព័ន្ធទប់នូវទម្ងន់របស់រថយន្តនេះវិញ ក៏មានសមត្ថភាពខ្ពស់ផងដែរពោលគឺអូស ឬសណ្តោងបានរហូតដល់ ៣,៥០០ គីឡូក្រាម ជាមួយនឹងទំហំនៃផ្នែកខាងក្រោយនៃ រថយន្តអាចផ្ទុកទម្ងន់បានរហូតដល់ ១,១៧៥ គីឡូក្រាមផងដែរ។ គួរបញ្ជាក់ផងដែរថា ប្រភេទរថយន្តដែលមាននូវលក្ខណៈបែបនេះ ក៏កម្រមានចំពោះស៊េរីរថយន្តភីកអាប់ណាស់ ពោលគឺមានតែចំពោះប្រភេទរថយន្ត Ranger នេះតែប៉ុណ្ណោះ។
⦁ ការរចនាស្រស់ស្អាតទំាងផ្នែកខាងក្រៅនិងផ្នែកខាងក្នុងរថយន្ត ដែលចង្កៀងផ្នែកខាងមុខមានប្រព័ន្ធបិទបើកភ្លើងដោយស្វ័យប្រវត្តិ រួមជាមួយការរចនាដ៏ទាក់ទាញជាមួយនឹងចង្កៀងគុជ។ ផ្នែកខាងក្នុងត្រូវបានរចនាឡើងយ៉ាងយកចិត្តទុកដាក់ជាពិសេសតាប្លូស្បែក យ៉ាងស្រស់ស្អាត។
⦁ អាចបើកបរកាត់ទឹកជ្រៅ ពោលគឺជម្រៅ ៨០០មីលីម៉ែត្រ ជាមួយនឹងកម្ពស់ឡានដែលផុតពីដីកម្ពស់ ២៣០មីលីម៉ែត្រ ដែលបានរចនា ឡើងយ៉ាងសក្ដិសមជាមួយនឹងគ្រប់ស្ថានភាពផ្លូវ។
⦁ប្រព័ន្ធសម្រាប់សាកថ្មឧបករណ៍អេឡិចត្រូនិចផ្សេងៗរបស់រថយន្តនេះ គឺមានសមត្ថភាពរហូតដល់ ២៣០វុល ដែលអាចផ្តល់ថាមពល សម្រាប់សាកថ្ម ទៅលើឧបករណ៍អេឡិចត្រូនិច ផ្សេងៗដូចជា កុំព្យូរទ័រយួរដៃជាដើម៕
ដើម្បីឲ្យកាន់តែយល់ច្បាស់ប្រិយមិត្តអាចទស្សនា Video ដូចខាងក្រោម:
https://www.facebook.com/RMAFordCambodia/videos/vb.295959650502207/814344831997017/?type=2&theater
សម្រាប់ព៌តមានបន្ថែម សូមទំនាក់ទំនងមកកាន់ទូស័ព្ទលេខ: 012 333 975 (ភ្នំពេញ) ឬ 063 766 661 (សៀមរាប) ឬចូលទៅកាន់ បណ្ដាញទំនាក់ទំនងសង្គម www.facebook.com/RMAFordCambodia/