(ភ្នំពេញ)៖ Brand កាបូប និងស្បែកជើងស្រ្តីដ៏ពេញនិយម នៅប្រទេសថៃ LYN បានបើកសម្ពោធហាងថ្មីរបស់ខ្លួន នៅផ្សារទំនើប Aeon Mall ដើម្បីបំពេញតម្រូវការកើនឡើង របស់សុភាពនារីគ្រប់វ័យ ដែលចូលចិត្ដនូវភាពឆើតឆាយ។

ការសម្ពោធហាងជាផ្លូវការនេះ ក៏មានវត្តមានចូលរួមពី កញ្ញា ទឹម រដ្ឋា ផងដែរដោយកញ្ញាបានពាក់ស្បែកជើង LYN និងយួរកាបូប LYN យ៉ាងស្រស់ស្អាតទៀតផង ហើយកញ្ញាបានឲ្យដឹងថា ខ្លួនពេញចិត្ត និងគាំទ្រ Brand នេះ ព្រោះជា Brand ល្បីនៅថៃ ផលិតផលមាន គុណភាព ហើយសមនឹង Style របស់កញ្ញា។

លោកស្រី ភីមទីតា កញ្ចនាគុណឆន ប្រធានផ្នែកទីផ្សារ បានលើកឡើងថា «LYN បង្កើតឡើងនៅប្រទេសថៃ ក្នុងឆ្នាំ២០០១ ហើយពេលនេះ ​បាន​ពង្រីកវត្តមាននៅកម្ពុជា គឺស្របទៅតាមទស្សនវិស័យ នៃសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន និងការអភិវឌ្ឍឈាន ឡើងរបស់យើង ដើម្បីក្លាយទៅជា​ម៉ាកយីហោលំដាប់អន្តរជាតិ ។ ផលិតផល LYN មានការរចនាបែបទំនើប ស៊ីវីល័យ សម្រាប់សុភាព នារីដែលចូលចិត្ត បញ្ចេញ Style ដ៏ទាក់ទាញរបស់ខ្លួន»

លោកស្រីប​ន្ដថា LYN បញ្ចេញម៉ូដផលិតផលតាមរដូវកាល ស្របតាមពេលវេលា និងអាកាសធាតុ ដែលអតិថិជនត្រូវការប្រើប្រាស់ ហើយក្នុងរដូវរំហើយនេះ LYN បញ្ចេញម៉ូដថ្មីៗជាច្រើន ដែលគេអោយឈ្មោះថា Decade Revival ដែលរំលេចការរចនាបែបទំនើប និងស្រស់ឆើតឆាយ ដូច្នេះសង្ឃឹមថា នឹងអាចទាក់ទាញសុភាពនារីកម្ពុជា ដែលចិត្តភាពស្រស់ស្អាត ថ្លៃថ្នូរ ជាមួយនឹងផលិតផល មានគុណភាព និងទាក់ទាញរបស់ខ្លួន។

សម្រាប់សុភាពនារីដែលចាប់អារម្មណ៍ អាចស្វែងរកព័ត៌មានបន្ថែមជាមួយនឹងទំព័រហ្វេសប៊ុករបស់ LYN គឺ LYN Cambodia និង Instagram: lyn_cambodiaofficial៕