(ព្រះវិហារ)៖ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឲ្យដឹងថា នៅក្នុងពិធីប្រណាំងទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរមណីយដ្ឋានទំនប់៩៥ ស្ថិតក្នុងភូមិទំនប់ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានរៀបចំស្តង់ផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បើកឱកាសឱ្យប្រជាពលរដ្ឋដែលមកដើរលេងកម្សាន្តអាចឆ្លើយសំណួរយករង្វាន់មួកសុវត្ថិភាព និងអាវយឺតដ៏ស្រស់ស្អាត។
លោកប្រធានមន្ទីរបានបន្តថា ក្នុងនោះដែរ មន្ត្រីនៃមន្ទីរសាធារណការខេត្តបានចូលរួមផ្សព្វផ្សាយច្បាប់ចរាចរណ៍ដល់ពលរដ្ឋពី៤០០ទៅ៥០០នាក់ ព្រមទាំងចែកសៀវភៅច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក សៀវភៅ «អ្វីដែលអ្នកបើកបរម៉ូតូត្រូវយល់ដឹង» ខិត្តបណ្ណ «អ្វីដែលអ្នកបេីកបរត្រូវយល់ដឹង» ស្ទីកឃ័រ «ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍» ស្ទីកឃ័រចំណាំងផ្លាត (ពណ៌ក្រហម និងពណ៌លឿង)
អាវយឺត មួកសុវត្ថិភាពយ៉ាងច្រើនដល់ប្រជាពលរដ្ឋ៕
សូមទស្សនាបទសម្ភាសន៍របស់លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ៖