(ភ្នំពេញ)៖ សមាគមឥណ្ឌានៃសហគមន៍កម្ពុជា (IACC) ដោយមានការគាំទ្រពីស្ថានទូតឥណ្ឌា នាល្ងាចថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានរៀបចំកម្មវិធី Diwali Night Gala នៅសណ្ឋាគារ Nagaworld 1 ក្រោមអធិបតីភាពលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងវត្តមានឥស្សរជន និងភ្ញៀវកិត្តិយសជាច្រើនរូប។
កម្មវិធី Diwali Night Gala នេះ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងដើម្បីអបអរការយាងវិលត្រលប់ចូលនគរវិញរបស់ Lord Rama ព្រះអនុជ Laxman និងមហេសី Sita។ ព្រឹត្តិការណ៍នេះ បានទទួលជោគជ័យយ៉ាងខ្លាំង ដោយ បដោយបាននាំសហគមន៍ឥណ្ឌាឱ្យកាន់តែរួបរួម គ្នា និង ជំរុញការ ផ្លាស់ប្តូរវប្បធម៌។
ព្រឹត្តិការណ៍នេះទៀតសោត ត្រូវបានបើកសម្រាប់ទាំងប្រជាជនឥណ្ឌា និងមិនមែនជនជាតិឥណ្ឌា ក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យភ្លើង។ អ្នកចូលរួមបានរីករាយជាមួយការប្រគុំតន្ត្រីផ្ទាល់ដ៏ទាក់ទាញដោយ Pinky Maidasani និងពិសារអាហារប៊ូហ្វេឥណ្ឌាដ៏ឈ្ងុយឆ្ងាញ់ រួមទាំងការផ្តល់ជូនភេសជ្ជៈដោយឥតគិតថ្លៃ។ នាឱកាសនោះដែរ ក៏មានការចាប់ឆ្នោតផ្សងសំណាង ជាមួយនឹងរង្វាន់ដ៏រំភើប និងប័ណ្ណបញ្ចុះតម្លៃផងដែរ៕