(សៀមរាប)៖ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក សែម រតនា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបន្ទាយស្រី និងក្រុងរុនតាឯកតេជោសែន និងលោកស្រីបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ នៅស្រុកបន្ទាយស្រី និងក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប និងនាំយកវថិកាផ្តល់ជូនសិស្សប្រឡងជាប់និទ្ទេសA ចំនួន ៨នាក់ នាសម័យប្រឡងឆ្នាំ២០២៤។

ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបន្ទាយស្រី និងក្រុងរុនតាឯកតេជោសែន លោកអភិបាលនៃគណៈអភិបាលក្រុង និងស្រុកបន្ទាយស្រី លោកប្រធានក្រុមប្រឹក្សាក្រុង ស្រុក សង្កាត់ ស.ស.យ.ក។

ក្នុងពិធីសំណេះសំណាលនេះលោក សែម រតនា បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តសៀមរាប និងលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បានចូលរួមក្នុងពិធីនេះ។

ក្នុងពិធីនេះដែរលោក សែម រតនា បានចូលរួមអបអរសាទរ ចំពោះសិស្សានុសិស្ស ដែលបានប្រឡងជាប់បាក់ឌុបថ្មីនេះ និងបានលើកទឹកចិត្តចំពោះសិស្ស ដែលប្រឡងមិនទាន់ជាប់ ត្រូវបន្តខិតខំ សម្រាប់សម័យប្រឡងក្នុងឆ្នាំ២០២៥ ខាងមុខទៀត។

ក្នុងពិធីនេះ លោកបញ្ជាក់ថា ថ្ងៃនេះគឺបាននាំយកថវិកា ផ្តល់ជូនសិស្សចំនួន៨នាក់ បានប្រឡងជាប់និទ្ទេសA ព្រោះថាមុនថ្ងៃប្រឡងមកដល់លោក សែម សុវណ្ណនី ប្រធានក្រុមការងាររាជរដ្ឋាភិបាលបានសន្យានឹងផ្តល់ថវិកា១លានរៀលចំពោះសិស្សជាប់និទ្ទេសA ដែលជាថវិកាលើកទឹកចិត្ត។ ជាមួយគ្នា សាលាក្រុងរុនតាឯកតេជោសែន ក៏បានផ្តល់ជូនកង់ម្នាក់១ដល់សិស្សនិទ្ទេស A ផងដែរ។

ក្នុងពិធីសំណេះសំណាលនេះ លោក សែម រតនា និងលោកស្រូ បាននាំថវិកាចែកជូនដល់អ្នកចូលរួមក្នុងស្រុកបន្ទាយស្រី និងក្រុងរុនតាឯកតេជោសែន ទាំងអស់ចំនួន ៥៨១នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា៤ម៉ឺនរៀលផងដែរ៕