(ភ្នំពេញ)៖ ចាប់តាំងពីចុងសតវត្សទី១៩មក អាណានិគមនិយមបារាំង បានបង្កើតតំបន់ឥណ្ឌូចិនដោយការបញ្ចូលប្រទេសបីក្នុងតំបន់ គឺកម្ពុជា វៀតណាម និងឡាវ។
ក្នុងអម្លុងសង្គ្រាមលោកលើកទី២ ទឹកដីខ្មែរភាគច្រើន ត្រូវបានកាន់កាប់ដោយកងទ័ពជប៉ុនដែលគាំទ្រដោយរដ្ឋាភិបាល Vichy របស់បារាំងនាជំនាន់នោះ។
ប៉ុន្តែក្រោយដែលសាធារណរដ្ឋបារាំង បានបន្តការកាន់កាប់ឡើងវិញ នៅក្រោយឆ្នាំ១៩៤៥ ខ្មែរយើងចាប់ផ្តើមមានគំនិតចង់បានឯករាជ្យជាខ្លាំង។
Fresh Exclusive មានសេចក្តីរាយការណ៍មួយស្តីពី «ប្រវត្តិពិតប្រាកដនៃការតស៊ូទទួលបានរាជ្យថ្ងៃទី៩វិច្ឆិកាឆ្នាំ១៩៥៣»។ ប្រវត្តិជាប់ពាក់ព័ន្ធនេះគឺផ្អែកលើសំណេរឯកសាររបស់អតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ៖