(ភ្នំពេញ)៖ បន្ទាប់ពីមានការអនុញ្ញាតរបស់រាជរដ្ឋាភិបាល ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានប្រគល់កុំព្យូទ័រ ចំនួន ៥០គ្រឿង ជូនបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។
ពិធីនេះ ដោយមានការអញ្ជើញចូលរួមប្រគល់ និងទទួលពីសំណាក់លោក ទូច យ៉ារ៉ាន់ឌី អនុរដ្ឋលេខាធិការ តំណាងលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោុំបណ្ឌិតរដ្ឋ ឈន ព្រលឹង ប្រធានបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន៕