(រតនគិរី)៖ នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត, លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកស្រី រួមនិងមន្ត្រីថ្នាក់ដឹកនាំអង្គភាពនានាក្នុងខេត្ត បានអញ្ជើញចូលរួមក្នុងពិធី សែនព្រេនបន់ស្រន់ នៅអាស្រមលោកតា ប៊ូ ជួង និងលោលតា ខាំ ឡែន ស្ថិតនៅមាត់បឹងកន្សែងក្រុងបានលុងដើម្បីសុំសេចក្តីសុខសប្បាយជូនដល់ប្រជាពលរដ្ឋក្នុងខេត្ត ក្នុងឱកាសដែលរដ្ឋបាលខេត្តរៀបចំព្រឹត្តិការណ៍ ប្រណាំងទូកនៅបឹងកន្សែងនាថ្ងៃទី៩-១០ វិច្ឆិកា ឆ្នាំ២០២៤។
ក្នុងឱកាសនេះលោក ណាប់ ប៊ុនហេង និងលោក ញ៉ែម សំអឿន និងលោកស្រី ព្រមទាំងមន្រ្តីអ្នកមុខ អ្នកការ បានលើកហត្ថប្រណមដល់ទស្សបារមីលោកតា ប៊ូ ជួង និងលោកតា ខាំ ឡែន និងទស្សបារមីលោកតាបឹងកន្សែង ព្រមទាំងវត្ថុស័កសិទ្ធក្នុងលោកសូមរិទ្ធតេជៈអស់លោក ដែលឃុមគ្រងថែក្សាទឹកដីខេត្តរតនគិរីសូមប្រោសព្រហ្មសិរីសួស្តីសេចក្តីសុខចម្រើនជូនដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ ប្រជាពលរដ្ឋក្នុងខេត្តរតនគិរី ទាំងមូលសូមឲ្យបានសុខសប្បាយតរៀងទៅ និងសូមឲ្យដំណើរការព្រឹត្តិការណ៍ប្រណាំងទូកប្រព្រឹត្តទៅដោយរលូនផងដែរ៕