Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមសហគមន៍ដីធ្លី នាំគ្នាហែញត្តិដាក់ជូនស្ថាប័ន២ ក្នុងទិវាសិទ្ធិលំនៅដ្ឋានថ្ងៃនេះ

10-10-2016 10:21

(ភ្នំពេញ)៖ ក្រុមប្រជាពលរដ្ឋ សហគមន៍ដីធ្លីមួយចំនួន បានគ្នាហែញត្តិ ដាក់ជូនស្ថាប័ន០២គឺ ក្រសួងដែនដីនគរូបនីយកម្ម និង សំណង់ និង រដ្ឋសភាជាតិ ក្នុងទិវាសិទ្ធិលំនៅដ្ឋាន នៅព្រឹកថ្ងៃចន្ទទី១០ ខែតុលា ឆ្នាំ២០១៦នេះ។

ក្រុមអង្គការសិទ្ធិលំនៅដ្ឋាន ដែលមានលោក សៀ ភារម្យ ជាប្រធាន និងអង្កកាផ្សេងៗ ព្រមទាំង សហគមន៍ដីធ្លី  បឹងកក់, បុរីកីឡា, ផ្លូវរថភ្លើង, ភ្នំបាទ និង ក្រុមបណ្តាញ ព្រះសង្ឃឯករាជ និងធ្វើការ ប្រមូលផ្ដុំគ្នានៅព្រឹកនេះ មានគោលដៅ០២ ទី១ គឺជួបជុំនៅរង្វង់មូល សម្តេចសង្ឃជួនណាត និងគោលដៅទី២ អតីតដីក្រហម ជាប់របងស្ថានទូត រុស្សីឈាងខាងជើង។

តាមការបញ្ចាក់ឲ្យដឹងពីក្រុមប្រជាពលរដ្ឋចូលរួមនៅព្រឹកនេះ បានប្រាប់ឲ្យដឹងថា កគោលបំណងនៃការជួបជុំនេះ គឺដើម្បីគោរព ទិវាសិទ្ធិលំនៅដ្ឋាន១០-តុលា-២០១៦។

ក្នុងការជួបជុំនោះ ក៏មានការស្លៀកពាក់ ឯកសណ្ឋានដូចជា មនុស្សចាស់ពាក់មួកស្លឹកត្នោត ជាមួយក្រម៉ាក្មេងពាក់ អាវស និងសំពតខៀវ ផងដែរ៕