(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានស្នើឱ្យឪពុកម្ដាយឬអាណាព្យាបាល បង្កើនការប្រុងប្រយ័ត្នចំពោះក្មេងតូចៗ នៅពេលចាប់ផ្ដើមបាញ់កាំជ្រួចក្នុងព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ។

តាមបទពិសោធន៍កន្លងមក លោកឧត្តមសេនីយ៍ឯក បានសង្កេតឃើញថា ក្មេងៗតូចៗដែលងាយនឹងវង្វេងពីឪពុកម្ដាយ ឬអាណាព្យាបាល ភាគច្រើននៅពេលដែលចាប់ផ្ដើមបាញ់កាំជ្រួច ហើយនេះជាបញ្ហាដែលត្រូវស្នើឱ្យឪពុកម្ដាយឬអាណាព្យាបាល បង្កើនការឃុំគ្រងឱ្យបានខ្ពស់។

លោកបានបន្តថា ដើម្បីធានាពីសប្បាយភាពរបស់បងប្អូនប្រជាពលរដ្ឋ គឺយើងត្រូវបង្កើនសមត្ថកិច្ចជំនាញ សមត្ថកិច្ចពាក់ព័ន្ធទាំងឡាយ ដើម្បីរៀបចំរបៀបរៀបរយ សណ្ដាប់ធ្នាប់ ជាពិសេសគឺធានាបាននូវសន្តិសុខសុវតិ្ថភាពជូនប្រជាពលរដ្ឋ៕

សូមទស្សនាវីដេអូសម្ភាសរបស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដូចតទៅ៖