(ភ្នំពេញ)៖ ដើម្បីអបអរសាទរពិធីបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ពហុកីឡដ្ឋានជាតិមរតតេជោ ​​បានប្រកាសបើកឱ្យសាធារណជនចូល​ហែលទឹក ដោយឥតគិតថ្លៃចាប់ពីម៉ោង ១០៖០០ព្រឹករហូតដល់ម៉ោង ៥៖០០ល្ងាច ដើម្បីផ្តល់ភាពសប្បាយរីករាយបំផុត​ក្នុងថ្ងៃពិសេសនេះ។​ នេះបើតាមរបស់លោក សេង តុលា នាយកប្រតិបត្តិពហុកីឡដ្ឋានជាតិ ប្រាប់បណ្តាញព័ត៌មាន Fresh News។

លោកនាយកប្រតិបត្តិបន្ថែមថា ជាមួយគ្នានេះ នៅពហុកីឡដ្ឋានជាតិក៏មានទីលានវាយសី ទីលានវាយ Tennis និងតារាងបាល់ទាត់ខាងក្រៅផងដែរ ប្រសិនបងប្អូនសាធារណជន មានតម្រូវការអាចទាក់ទងមកក្រុមការងារ របស់ពហុកីឡដ្ឋានជាតិមរតតេជោ៕