(កូរ៉េខាងត្បូង)៖ យោងតាមសារព័ត៌មាន Yonhap របស់កូរ៉េបានចេញផ្សាយនៅមុននេះបន្តិចឲ្យដឹងថា ក្រុមហ៊ុន SAMSUNG បានសម្រេចផ្អាកការលក់ជាបណ្តោះអាសន្នទូរស័ព្ទសេរីថ្មី Galaxy Note 7 ។
ការប្រកាសផ្អាកជាបណ្តោះអាសន្ននេះ ធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ថា មានករណីឆេះទូរស័ព្ទប្រភេទថ្មីនេះ។
ការសម្រេចផ្អាកនេះគឺស្ថិតនៅក្នុងកិច្ចសហប្រតិបត្តិ ដើម្បីធានាឲ្យបាននូវសុវត្ថិភាពរបស់អតិថិជន ដែលត្រូវបានចេញដោយប្រទេសកូរ៉េខាងត្បូង, សហរដ្ឋអាមេរិក, និងចិន។
គួរបញ្ជាក់ដែរថា វិធានការនេះក៏រួមបញ្ចូលទាំងការផ្អាកផលិតកម្មក្នុងរោងចក្រមួយកន្លែង របស់ក្រុមហ៊ុន Samsung នៅឯប្រទេសវៀតណាម ដែលមានតួនាទីទទួលខុសត្រូវ លើការដឹកជញ្ជូនផលិតផល Galaxy Note 7 នៅទូទាំងសកលលោកផងដែរ។